Join with Health.com.kh on Telegram

ទៀបបារាំងជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែមឆ្ងាញ់និងសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាស្គាល់និងចូលចិត្តទទួលទានផ្លែឈើនេះ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានផ្លែទៀបបារាំង ៖

១. ទប់ស្កាត់បញ្ហាទល់លាមក

ទៀបបារាំងជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយសម្រួលចលនាពោះវៀនទប់ស្កាត់បញ្ហាទល់លាមកនិងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។

២. ទប់ស្កាត់ការឆ្លងមេរោគផ្លូវបង្ហូរនោម

បរិមាណនៃវីតាមីន C ក្នុងផ្លែទៀបបារាំងអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយនិងសូម្បីតែទប់ស្កាត់ការឆ្លងមេរោគផ្លូវបង្ហូរនោមបានយ៉ាងប្រសើរ។ វីតាមីន C បង្កើនកម្រិតនៃជាតិអាស៊ីតក្នុងទឹកនោមកម្ចាត់ពពួកបាក់តេរីដែលបង្កបញ្ហា។

៤. ទប់ស្កាត់អាការៈរមួលក្រពើ

អ្នកដែលមានបញ្ហាខ្វះជាតិប៉ូតាស្យូមក្នុងរាងកាយច្រើនតែជួបប្រទះអាការៈរមួលក្រពើ ឬខ្សោយសាច់ដុំ។ ដូច្នេះគួររួមបញ្ចូលអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដូចជាទៀបបារាំងនិងផ្លែចេកក្នុងរបបអាហារប្រចាំថ្ងៃ។

៥. ទប់ស្កាត់បញ្ហាឈឺក្បាលប្រកាំង

ទៀបបារាំងមានផ្ទុកសារធាតុ riboflavin ដែលជួយទប់ស្កាត់បញ្ហាឈឺក្បាលច្រើនប្រភេទ។

៦. បង្កើនថាមពលរាងកាយ

ផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ thiamin ដែលជួយបញ្ចេញនិងផលិតថាមពល។

៧. ពង្រឹងសុខភាពឆ្អឹង

ទៀបបារាំងមានផ្ទុកសម្បូរទៅដោយវីតាមីនចាំបាច់និងជាតិរ៉ែដូចជាំកាល់ស្យូម ទង់ដែង ស័ង្កសី វីតាមីន D ម៉ាញ៉េស្យូម និងម៉ង់កាណែសដែលជួយពង្រឹង ក៏ដូចជារក្សាសុខភាពឆ្អឹងល្អប្រសើរ។

៨. បង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ

នេះក៏ព្រោះតែទៀបបារាំងមានផ្ទុកសារធាតុ niacin។ កូឡេស្តេរ៉ូលល្អជួយរក្សាសុខភាពបេះដូង។