Join with Health.com.kh on Telegram

ជំងឺមហារីកជាបញ្ហាសុខភាពដ៏គួរឱ្យព្រួយបារម្ភបំផុតមួយដែលអាចឆក់យកអាយុជីវិតមនុស្សបានយ៉ាងងាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ជំងឺមហារីកមិនលូតលាស់ភ្លាមៗត្រឹមរយៈពេលតែមួយយប់នោះទេ ហើយមានវិធីបង្ការបែបសាមញ្ញច្រើនណាស់ដែលអ្នកគួរអនុវត្តដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់នេះដោយគ្រាន់តែកែប្រែសកម្មភាពប្រចាំថ្ងៃដូចជាការទទួលទានអាហារ និងភេសជ្ជៈ ព្រមទាំងការធ្វើលំហាត់ប្រាណជាប្រចាំ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើមួយចំនួនដែលអាចជួយទប់ស្កាត់ជំងឺមហារីក ៖

១. ផ្លែទទឹម

ផ្លែឈើនេះមានផ្ទុកបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ ជាពិសេស សារធាតុ Polyphenols ដែលជួយតាមដានត្រួតពិនិត្យលើព្រឹត្តិការណ៍ជីវសាស្រ្តផ្សេងៗដែលពាក់ព័ន្ធនឹងជំងឺមហារីក រួមទាំងការវិវត្តទៅជាជំងឺមហារីក។ ផ្លែទទឹមមានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម មហារីកសុដន់ មហារីកស្បែក និងជំងឺមហារីកក្រពេញប្រូស្តាត។ បន្ថែមផ្លែឈើនេះចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីទទួលបានគុណប្រយោជន៍ដ៏ល្អប្រសើរចំពោះសុខភាពជៀសឆ្ងាយពីជំងឺមហារីក។

២. ផ្លែប៉ោមក្រហម

សារធាតុប្រឆាំងអុកស៊ីតកម្ម​​​ flavonoids ជាតិសសៃខ្ពស់ និងលក្ខណៈសម្បត្តិប្រឆាំងការរលាកនៃផ្លែប៉ោមក្រហមអាចជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺមហារីកច្រើនប្រភេទ ជាពិសេសមហារីកសួត ពោះវៀនធំ ស្បែក ក៏ដូចជាមហារីកសុដន់។

៣. ផ្លែស្វាយ

ផ្លែឈើនេះជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្មរួមមាន  isoquercitrin, quercetin, fisetin, vastragalin, methylgallat និង gallic acid ដែលជួយការពារទប់ស្កាត់រាងកាយប្រឆាំងនឹងជំងឺមហារីកសុដន់ មហារីកពោះវៀនធំ មហារីកខួរឆ្អឹងខ្នង និងមហារីកក្រពេញប្រូស្តាត។

៤. ផ្លែឈើប្រភេទ Citrus

រួមមានផ្លែក្រូច ទំពាំងបាយជូរ ក្រូចឆ្មារជាដើមមានផ្ទុកសម្បូរទៅដោយវីតាមីន C។ វីតាមីននេះជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងក្លាបំផុតមួយដែលមិនត្រឹមតែជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ទប់ស្កាត់ការកកើតនៃសារធាតុ nitrosamine ដែលបង្កមហារីកក្រោយពេលទទួលទានសាច់កែច្នៃផងដែរ។ ម្យ៉ាងវិញទៀតផ្លែក្រូចមានផ្ទុកសារធាតុ D- limonene ដែលជួយទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទដូចជាជំងឺមហារីកសួត ជំងឺមហារីកស្បែក និងសូម្បីមហារីកសុដន់។

៥. ផ្លែគីវី 

មានផ្ទុកវីតាមីន C ខ្ពស់ដែលប្រសើរសម្រាប់ទប់ស្កាត់ហានិភ័យនៃជំងឺមហារីក។

៦. ផ្លែបឺរ

មានផ្ទុកសារធាតុ Lutein ម៉ាញ៉េស្យូម និងខ្លាញ់ល្អ monounsaturated។ ការទទួលទានផ្លែបឺរជាប្រចាំអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកមាត់ មហារីកសុដន់ និងក្រពេញប្រូស្តាត៕