ផ្លែឈើគឺជារបស់ដែលសំខាន់បំផុតនៅពេលសែន ដូចនេះក្នុងថ្ងៃសែនចូលឆ្នាំចិនក៏ដូចគ្នាដែរ ប្រសិនជាអ្នកសែនចំផ្លែឈើដែលត្រូវ នោះអ្នកនឹងមានលាភចូល។ ដូចនេះតើមានផ្លែឈើអ្វីខ្លះដែលអ្នកគួរតែសែននោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ផ្លែចេក

អ្នកត្រូវតែសែនផ្លែចេកព្រោះនៅពេលដែលអ្នកសែនចេក វានឹងនាំសំណាង និងលាភទាំងអស់មករកអ្នក និងនាំចូលមកក្នុងផ្ទះអ្នកជាមិនខានក្នុងរយៈពេលពេញមួយឆ្នាំនេះ។

ផ្លែសាលី

ផ្លែសាលីក៏ជាផ្លែឈើដែលមនុស្សភាគច្រើននិយមទិញមកសែនដែរ ព្រោះវាក៏អាចនាំលាភមករកអ្នកដូចគ្នា ដូចនេះអ្នកនឹងអាចមានទ្រព្យសម្បតិ្តហូរចូលក្នុងផ្ទះក្នុងឆ្នាំថ្មីនេះ។

ក្រូចឃ្វិច

ផ្លែឈើមួយមុខនេះគឺមិនចាំបាច់និយាយឡើយ ព្រោះមនុស្សទាំងអស់សុទ្ធតែទិញវាមកសែនជានិច្ចនៅពេលចូលឆ្នាំ ព្រោះវាអាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានសំណាង និងធ្វើអ្វីបានជោគជ័យជានិច្ច។

ផ្លែទ្រលាប់

ផ្លែទ្រលាប់គឺជាផ្លែឈើម្យ៉ាងដែលក្រោយពេលដែលអ្នកសែនរួច វានឹងអាចធ្វើឲ្យអ្នកសមដូចបំណងអ្នកនៅពេលដែលអ្នកធ្វើអ្វីមួយ វានឹងអាចរលូនទៅមុខ មិនមានអ្វីមករារាំងឡើយ។

ក្រូចថ្លុង

ប្រសិនជាអ្នកចង់បានកូន នោះអ្នកអាចសែនក្រូចថ្លុងនេះបាន នោះវានឹងនាំយកកូនមកឲ្យអ្នកជាមិនខាន។

ផ្លែម្នាស់

ចំពោះអ្នកដែលប្រកបរបររកស៊ី អ្នកគួរតែសែនផ្លែម្នាស់នេះ ព្រោះវាអាចនាំយកអតិថិជនជាច្រើនមករកអ្នក នោះមុខរបរអ្នកនឹងអាចរីកចម្រើនទៅមុខជាមិនខានឡើយ កាន់តែធ្វើគឺកាន់តែធំ។

ផ្លែប៉ោម

នៅពេលដែលអ្នកសែន ផ្លែប៉ោមគឺជាផ្លែឈើដែលអ្នកខានពុំបានឡើយ ព្រោះបើអ្នកសែនផ្លែប៉ោម នោះអ្នកនឹងអាចមានសុខភាពល្អ និងមានសុវត្ថិភាពក្នុងឆ្នាំថ្មីនេះ។

ទំពាំងបាយជូរ

តើអ្នកធ្លាប់សង្កេតឃើញទេថាទំពាំងបាយជូរគឺជាផ្លែឈើម្យ៉ាងដែលមានជាច្រើនគ្រាប់នៅលើចង្កោមមួយ ដូចនេះក្រោយពេលដែលអ្នកសែនរួច វានឹងធ្វើឲ្យអ្នកមានកូនចៅច្រើនពីមួយឆ្នាំទីមួយឆ្នាំ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)