ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យនារីតែងចង់ចូលបន្ទប់ទឹកមិនឈប់។ តើមកពីអ្វីទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មូលហេតុទី១ អាចបណ្តាលមកពីអ្នកញ៉ាំទឹកច្រើនពេក ដោយធ្វើឲ្យទឹកនោមអ្នកច្រើន។ ជាហេតុដែលធ្វើឲ្យអ្នកចូលបន្ទប់ទឹកមិនឈប់ទេ។ ប៉ុន្តែក្រោយពេលដែលនោមចេញមកអស់ នឹងអាចបាត់អាការៈនេះហើយ។
- មូលហេតុទី២ អាចបណ្តាលមកពីអ្នកមានផ្ទៃពោះ ព្រោះនៅពេលដែលអ្នកពោះធំ នឹងតែងមានអារម្មណ៍ចង់ចូលបន្ទប់ទឹកបត់ជើងតូចជានិច្ច ជាពិសេស ពេលជិតគ្រប់ខែតែម្តង។
- មូលហេតុទី៣ អាចបណ្តាលមកពីតម្រង់នោមអ្នកកើតមានបញ្ហា ឬក្រលៀនអ្នកកើតមានបញ្ហា ទើបធ្វើឲ្យអ្នកតែងតែចូលបន្ទប់ទឹកនោមមិនចេះចប់សោះ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- មូលហេតុទី៤ អាចបណ្តាលមកពីសម្ពាធអារម្មណ៍របស់អ្នក ដោយនៅពេលដែលអ្នកមានសម្ពាធផ្លូវចិត្ត មានអារម្មណ៍តានតឹង ភ័យខ្លាច ឬព្រួយបារម្ភច្រើន នឹងធ្វើឲ្យអ្នកតែងតែចង់ចូលបន្ទប់ទឹកជានិច្ច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)