ការថប់អារម្មណ៍ចំពោះសុខភាព លុយកាក ឬបញ្ហាគ្រួសារគឺជារឿងដែលកើតឡើងជាញឹកញាប់។ ប៉ុន្តែសម្រាប់មនុស្សម្នាក់ដែលមានជំងឺថប់អារម្មណ៍ទូទៅ ឬហៅថា Generalized Anxiety Disorder (GAD) ការបារម្ភច្រើនជ្រុលប្រហែលជាធ្វើឲ្យមនុស្សម្នាក់មិនអាចទទួលបានជីវិតរស់នៅដូចធម្មតាទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញការបារម្ភអ្នកអាចនឹងទៅជាខ្លាំងជ្រុល ឬមិនអាចគ្រប់គ្រងបានបើសិនអ្នក៖
- បារម្ភខ្លាំងំពីបញ្ហាតិចតួចប្រចាំថ្ងៃ
- មានការពីបាកលើការគ្រប់គ្រងការព្រួយបារម្ភ ឬអារម្មណ៍ភ័យខ្លាច
- ដឹងថា អ្នកបារម្ភច្រើនជាងធាតុពិតរបស់វា
- មានអារម្មណ៍ថាគេងមិនលក់ និងពិបាកក្នុងការបន្ធូរអារម្មណ៍
- ពិបាកផ្ចង់អារម្មណ៍
- ងាយនឹងតក់ស្លុត
- ពិបាកគេងលក់
- មានអារម្មណ៍អស់កម្លាំងជាប់រហូត
- បែកញើសច្រើន មានអារម្មណ៍ថាតឹងក្បាល ឬដកដង្ហើមមិនចេញ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកគិតថាខ្លួនឯងកំពុងតែបារម្ភខ្លាំងពេក ចូរពិគ្រោះជាមួយគ្រូពេទ្យទៅ៕