ស្ពៃក្តោបពណ៌ស្វាយគឺជាបន្លែដែលសម្បូរទៅដោយជីវជាតិណាស់។ វាមានរសជាតិស្រដៀងគ្នានឹងស្ពៃក្តោបពណ៌បៃតងដែរ។ ប៉ុន្តែពណ៌ស្វាយនេះមានលក្ខណប្រែប្រួល ដោយវាសម្បូរទៅដោយសារធាតុមានប្រយោជន៍ពីរុក្ខជាតិច្រើនជាពិសេសជួយឲ្យឆ្អឹងរឹងមាំ និងបេះដូងមានសុខភាពកាន់តែល្អ។ ស្ពៃក្តោបពណ៌ស្វាយក៏អាចបន្ថយការរលាក និងការពារពីជំងឺមហារីកជាច្រើនថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ វាត្រូវបានគេរកឃើញថា ជួយជំរុញដល់សុខភាពពោះវៀន។
មានអំណះអំណាងមួយនិយាយថា ស្ពៃក្តោបប្រហែលជាជួយបន្ថយការរលាកក្នុងពោះវៀន និងបន្ថយការរលាកភ្នាស់របស់ពោះវៀន ដែលវាជាដំបៅដែលកើតឡើងក្នុងពោះវៀននិងច្រើនតែជាផលរំខាននៃការព្យាបាលជំងឺមហារីក។ ស្ពៃក្តោបក៏ជាប្រភពដ៏ល្អមួយនៃជាតិសរសៃ ដែលអាចថែរក្សាពោះវៀនឲ្យមានសុខភាពល្អ និងជួយរំលាយអាហារកាន់តែស្រួល។
ជាតិសរសៃមិនរលាយមានប្រហែលជា ៧០ភាគរយ ដែលមានក្នុងស្ពៃក្តោប។ ដូច្នេះវានឹងជួយឲ្យលាមកធូរ និងស្រួលបន្ទោបង់ ហើយក៏បន្ថយការទល់លាមកថែមទៀត។ ចំណែកឯ ៣០ភាគរយទៀតគឺជាជាតិសរសៃរលាយ ដែលអាចផ្តល់ជាប្រយោជន៍ក្នុងការរស់នៅរបស់បាក់តេរីល្អក្នុងពោះវៀន។ បាក់តេរីល្អនេះនឹងផលិតជាអាស៊ីតខ្លាញ់ច្រវាក់ខ្លី ឬហៅថា Short-Chain Fatty Acid (SCFAs) ដូចជា Acetate, Butyrate, និង Propionate ដែលមាននាទីចញ្ចឹមកោសិការបស់ពោះវៀន។
មានអំណះអំណាងមួយនិយាយថា ការញ៉ាំទឹកស្ពីក្តោប ៩៤៦មីលីលីត្រក្នុងមួយថ្ងៃប្រហែលជាជួយផ្សះដំបៅក្នុងពោះវៀនពី ៧ ទៅ ១០ថ្ងៃ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែការសិក្សាដែលបង្ហាញរឿងនេះគឺហួសសម័យហើយ ដូច្នេះទាល់តែមានការសិក្សាច្រើនទៀតដើម្បីស្រាវជ្រាវអំពីឥទ្ធិពលបែបនេះ៕