ជំងឺទឹកនោមផ្អែមសម្គាល់ដឹងតាមរយៈការលើសជាតិស្ករក្នុងឈាម ដូច្នេះហើយដើម្បីគ្រប់គ្រង និងព្យាបាល គឺត្រូវមានរបបអាហារផ្តល់សុខភាពដែលអាចធ្វើឲ្យជាតិស្ករក្នុងឈាមចុះមកធម្មតាវិញ។ ប៉ុន្តែរឿងនេះស្តាប់ទៅដូចស្រួលណាស់ ប៉ុន្តែមិនមែនស្រួលធ្វើឡើយ ព្រោះអ្នកជំងឺទឹកនោមផ្អែមប្រហែលជាពិបាកក្នុងការសម្រេចចិត្តជ្រើសរើសអាហារណាដែលគួរញ៉ាំ និងចៀសវាង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ រុក្ខជាតិផ្សិតមិនមានកាបូអ៊ីដ្រាត និងស្ករច្រើនឡើយ ហើយក៏ត្រូវបានគេចាត់ទុកថាមានសមត្ថភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែមដែរ។
ផ្សិតប្រហែលជាមានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ការស្រាវជ្រាវបានបង្ហាញថា ការញ៉ាំអាហារសម្បូរជាតិបន្លែដូចជា ផ្សិត និងអាហារសម្បូរវីតាមីនផ្សេងៗទៀតប្រហែលជាជួយផ្តល់ការប្រឆាំងនឹងជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។ ដោយសារតែវីតាមីន Bខ្ពស់ ធ្វើឲ្យផ្សិតក៏អាចជួយការពារការថយចុះមុខងារផ្លូវចិត្ត និងភាពភ្លេចភ្លាំងលើមនុស្សចាស់ដែលកំពុងតែកង្វះវីតាមីន B ព្រមទាំងអ្នកជំងឺទឹកនោមផ្អែមដែលលេបថ្នាំ Metformin ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។
ក្រៅពីវីតាមីន B សមាសធាតុជីវសាស្រ្តសកម្មក្នុងផ្សិតដ៏សំខាន់ឈ្មោះថា Polysaccharides ប្រហែលជាមានមុខងារប្រឆាំងនឹងជំងឺទឹកនោមផ្អែម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការស្រាវជ្រាវទៅលើសត្វកើតជំងឺទឹកនោមផ្អែមប្រភេទទី២បង្ហាញថា Polysaccharides ប្រហែលជាបន្ថយជាតិស្ករក្នុងឈាម ពង្រឹងដល់ភាពស៊ាំរបស់អាំងស៊ុយលីន និងបន្ថយការខូចខាតជាលិការបស់លំពែងទៀត៕