ទោះបីជាភាគច្រើននៃពួកយើងធ្លាប់ទទួលទានទឹកប្រទាលកន្ទុយក្រពើ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថារុក្ខជាតិនេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាពស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើប្រទាលកន្ទុយក្រពើល្អយ៉ាងណាខ្លះទៅចំពោះស្បែក? ថ្ងៃនេះវេបសាយសុខភាព 
Health.com.kh នឹងបង្ហាញអោយដឹងពីរបៀបប្រើប្រាស់ប្រទាលកន្ទុយក្រពើដើម្បីរក្សាស្បែក ៖

១. គ្រីមលាបភ្នែកការពារស្នាមជ្រីវជ្រួញ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលសាច់ប្រទាលកន្ទុយក្រពើសុទ្ធ ១ ស្លាបព្រាបាយជាមួយវីតាមីន E មួយគ្រាប់។ ច្របាច់លាយវីតាមីន E ឱ្យសព្វជាមួយជែលសាច់ប្រទាលកន្ទុយក្រពើ សឹមលាបបន្តិចលើស្បែកជុំវិញភ្នែក។ អនុវត្តរាល់យប់មុនពេលចូលគេង។

២. ប្រទាលកន្ទុយក្រពើលាយទឹកឃ្មុំនិងទឹកក្រូចឆ្មារ

រូបមន្តនេះក៏ជួយកម្ចាត់មុនផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយសាច់ជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយនិងទឹកឃ្មុំ ១ ស្លាបព្រាបាយ រួមទាំងទឹកក្រូចឆ្មារស្រស់ ១ ឬ ២ ស្លាបព្រាកាហ្វេចូលគ្នាឱ្យសព្វក្លាយជាល្បាយខាប់ម៉ដ្ឋ។ លាបល្បាយលើផ្ទៃមុខនិងទុកចោលសម្រាប់រយៈពេលប្រហែល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលមួយសប្តាហ៍ដើម្បីកម្ចាត់មុន។

៣. បំបាត់ស្នាមសង្វារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើស្នាមសង្វារនិងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលប្រតិកម្មជាមួយប្រទាលកន្ទុយក្រពើឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង