នៅពេលដែលអ្នកងូតទឹកឱ្យកូន អ្នកត្រូវតែប្រយ័ត្នពីរបៀបនៃការលុបមុខឱ្យគេ ព្រោះបើអ្នកមិនប្រយ័ត្ន វាអាចធ្វើឱ្យកូនឈ្លក់បាន ហើយធ្វើឱ្យគេមានគ្រោះថ្នាក់ទៀតផង។ តើគួរតែលុបមុខឱ្យកូនតាមរបៀបណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដំបូងអ្នកត្រូវតែពរកូនដាក់នៅដៃឆ្វេងអ្នក ដោយដាក់កូននៅជាប់ខ្លួន ហើយយកម្រាមដៃឆ្វេងអ្នកទប់ក្បាលរបស់កូនឱ្យជាប់ នោះវានឹងអាចធ្វើឱ្យកូនមានអារម្មណ៍សុវត្ថិភាព ហើយថែមទាំងអាចការពារកូនមិនឱ្យមានគ្រោះថ្នាក់ដោយរបូតចេញពីដៃទៀតផង។
នៅពេលដែលអ្នកលុបមុខឱ្យកូន អ្នកត្រូវតែយកតែទឹកលុបបានហើយ មិនត្រូវប្រើសាប៊ូនោះទេ ព្រោះវាអាចមានគ្រោះថ្នាក់ដល់កូនជាខ្លាំង ដោយនៅពេលដែលអ្នកលុប អ្នកអាចយកដៃស្តាំកាន់ក្រណាត់ រួចជ្រលក់ទឹក ពូតឱ្យស្ងួត លាវាឱ្យត្រង់ រួចអ្នកត្រូវតែយកចង្អុរដៃអ្នកខ្ចប់ក្នុងក្រណាត់នោះ រួចយកមកជូតនៅជុំវិញភ្នែកខាងស្តាំរបស់កូន រួចទើបប្តូរក្រណាត់មួយចំហៀងទៀត ជូតភ្នែកម្ខាងទៀតរបស់កូន រួចទើបជូតច្រមុះ និងថ្ពាល់ ចុងក្រោយជូតមាត់ជាការស្រេច ត្រចៀកក៏ត្រូវតែជូតដែរ ដោយអ្នកត្រូវតែប្តូរចំហៀងនៃក្រណាត់អ្នកជានិច្ច មិនត្រូវយកតែកន្លែងដដែរៗមកជូតឱ្យកូនទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)