ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយគួរតែធ្វើនៅពេលដែលជិតគ្រប់ខែ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅមុនពេលដែលអ្នកជិតដល់ថ្ងៃកើត អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ មិនគួរព្រួយបារម្ភច្រើនឡើយ ទើបអាចធ្វើឲ្យអ្នកសម្រាលប្រកបដោយសុវត្ថិភាព។ ជាពិសេស អ្នកគួរតែដើរខ្លះ ព្រោះការដើរនេះ អាចជួយឲ្យកូនចេញមកលឿន ដោយអ្នកមិនសូវប្រើកម្លាំងច្រើនក្នុងការប្រឹងនោះទេ។ ម្យ៉ាងទៀត អ្នកគួរតែឧស្សាហ៍ទះពោះអ្នកថ្នមៗ ដើម្បីដឹងពីស្ថានភាពកូនក្នុងផ្ទៃ ហើយអាចទៅមន្ទីរពេទ្យជាបន្ទាន់។ ក្រៅពីនេះ អ្នកម្តាយគួរតែបរិភោគអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមឲ្យបានច្រើន ទើបអាចមានកម្លាំងក្នុងការបង្កើតកូន ហើយកូនក្នុងផ្ទៃក៏អាចលូតលាស់បានល្អផងដែរ។ ជាងនេះទៅទៀត អ្នកម្តាយគួរតែគេងឲ្យបានគ្រប់ ទើបមានស្មារតីក្នុងការសម្រាលកូន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)