ស្នាមជាំកើតឡើងនៅពេលសរសៃឈាមនៅក្រោមស្បែកស្រាប់តែទៅជាបែក ឬរហែក។ ស្នាមជាំភាគច្រើនបង្កឡើងដោយការមានរបួសតិចតួច ការលេបថ្នាំ និងអាយុច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្នាមជាំបង្កឡើងដោយរបួសតិចតួចច្រើនតែបាត់ទៅវិញក្នុងរយៈពេលមួយទៅពីរសប្តាហ៍។ យកល្អគួរតែឲ្យពេទ្យពិនិត្យបើសិនជាស្នាមជាំនោះមានលក្ខណៈបន្ថែមដូចខាងក្រោមនេះ៖
- មិនមានភាពធូរស្រាលវិញក្រោយរយៈពេល មួយសប្តាហ៍ហើយ
- ស្ថិតនៅផ្នែកណាមួយនៃរាងកាយដែលមិនទំនងជារបួស ឬគ្រោះថ្នាក់ទេ
- ចេះតែកើតឡើងវិញទៀត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានលក្ខណៈធំៗ ឬកើតឡើងដោយខ្លួនឯង៕