បើសិនជាអ្នកធ្លាប់ឆ្ងល់ថាតើស្រាដែលទុកចោល ស្រាដែលចាស់ហើយនៅតែអាចញ៉ាំបានដែរទេនោះ អ្នកពិតជាមិនមែនមនុស្សតែម្នាក់ដែលឆ្លល់អំពីរឿងនេះឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈបេលដែលមានរឿងមួយចំនួនអាចនឹងកាន់តែល្អជាងមុននៅពេលទុកចោលយូរ តែវាមិនអាចប្រើបានទៅលើស្រាដែលបើកហើយទុកចោលទាំងអស់ឡើយ។
តើស្រាដែលមិនបើកទុកចោលយូរបានប៉ុណ្ណាទៅ?
ស្រាដែលមិនបើកគម្របគឺមានរបាំងការពារគុណភាពរបស់វាយូរជាងស្រាដែលបើគម្របហើយ។ ស្រាដែលមិនបើកគម្របទេអាចញ៉ាំបានទោះបីជាហួសកាលបរិច្ឆេតក៏ដោយបើសិនជាវាមានក្លិន និងរសជាតិនៅល្អដដែ។ យកល្អគួរតែចាំថា គុណភាពញ៉ាំបាននៃស្រាដែលមិនបើកគម្របអាស្រ័យទៅតាមប្រភេទស្រា ព្រមទាំងកន្លែងទុកដាក់ដែរ។ ខាងក្រោមនេះគឺជាតារាងនៃប្រភេទស្រា និងរយៈពេលដែលវាអាចប្រើប្រាស់បាននៅពេលមិនបានបើកគម្រប៖
- ស្រាក្រហម៖ អាចញ៉ាំបានទោះហួសកាលបរិច្ឆេត ១ ទៅ ២ឆ្នាំក៏ដោយ
- ស្រាក្រហម៖ អាចញ៉ាំបានទោះហួសកាលបរិច្ឆេត ២ទៅ៣ឆ្នាំក៏ដោយ
- ស្រាសម្រាប់ចម្អិន៖ អាចប្រើបានទោះហួសកាលបរិច្ឆេត ៣ ទៅ ៥ឆ្នាំក៏ដោយ
- ស្រាប្រភេទ Fine Wine៖ អាចប្រើបានរយៈពេល ១០ ទៅ ២០ឆ្នាំបើសិណជាទុកដាក់បានត្រឹមត្រូវ។
ជាទូទៅ ស្រាគួរតែទុកក្នុងកន្លែងដែលងងឹត ត្រជាក់ និងក្នុងដប។
តើស្រាដែលបើកគម្របហើយទុកបានយូរប៉ុណ្ណាទៅ ហើយហេតុអ្វីបានជាវាមិនល្អ?
គុណភាពប្រើប្រាស់បាននៃស្រាដែលបើកគម្រហើយ មានការប្រែប្រួលទៅតាមប្រភេទរបស់ស្រា។ ជាទូទៅ ស្រាប្រភេទរសជាតិស្រាលងាយនឹងខូចជាងស្រាដែលរសជាតិខ្លាំង។ នៅពេលស្រាបើកគម្របហើយ វានឹងប៉ះពាល់អុកស៊ីសែន កម្តៅ ពន្លឺ ផ្សិត និងបាក់តេរី ដែលទាំងអស់នេះសុទ្ធតែអាចបណ្តាលឲ្យមានប្រតិកម្មគីមីរហូតដល់ផ្លាស់ប្តូរគុណភាពរបស់ស្រាបាន។ ការរក្សាស្រាក្នុងសីតុណ្ហភាពត្រជាក់នឹងជួយបន្ថយការមានប្រតិកម្មគីមីទាំងនេះ ហើយក៏ជួយឲ្យស្រាដែលបើកគម្របហើយនេះនៅស្រស់បានកាន់តែយូរដែរ។ ខាងក្រោមនេះគឺជាប្រភេទស្រាញឹកញាប់ និងរយៈពេលដែលវាអាចទុកបានយូរនៅពេលបើកគម្របចេញ៖
- ស្រារសជាតិស្រាល និង Rose អាចបាន ៤ ទៅ ៥ថ្ងៃ
- ស្រាប្រភេទ Rich White អាចបាន ៣ ទៅ ៥ថ្ងៃ
- ស្រាក្រហម អាចបាន ៣ ទៅ ៦ថ្ងៃ
- ស្រាប្រភេទ Dessert Wine អាចបាន ៣ ទៅ ៧ថ្ងៃ
- ស្រា Port អាចបាន ១ ទៅ ៣សប្តាហ៍។
មធ្យោបាយដ៏ល្អបំផុតក្នុងការរក្សាទុកស្រាដែលបើកគម្របហើយគឺចងអ្វីបិតមុខវាឲ្យជិតហើយទុកក្នុងទូទឹកកក។
សញ្ញាដែលបញ្ជាក់ថា ស្រាអ្នកកំពុងតែខូចហើយ
ក្រៅពីសភាពខាងក្រៅដែលយើងអាចមើលដឹងទៅលើការហួសកាលបរិច្ឆេត មានរឿងខ្លះទៀតៗដែលអ្នកអាចសម្គាល់ដឹងថា ស្រាដែលបើកគម្របហើយ និងមិនបើកគម្របនោះខូចគុណភាពហើយ។ ដំបូងឡើយចូរគឺពិនិត្យទៅលើការប្រែប្រួលរបស់ពណ៌។ ភាគច្រើនស្រាមានពណ៌ចាស់ដូចជា ពណ៌ស្វាយ និងក្រហមចាស ដែលអាចប្រែទៅជាពណ៌ត្នោតខ្ចី ហើយស្រាដែលមានពណ៌ថ្លាៗប្រែទៅជាពណ៌មាសអីហ្នឹង គួរតែយកទៅបោះចោលទៅ។ ការប្រេប្រួលរបស់ពណ៌ជាធម្មតាមានន័យថា ស្រាត្រូវបានប៉ះពាល់នឹងអុកស៊ីសែនច្រើនពេក។ ស្រាដែលមានពពុះតូចៗច្រើនក៏ជាស្រាខូចដែរ។ ក្លិនរបស់ស្រាក៏ជាសញ្ញាបញ្ជាក់ដ៏ល្អមួយថាស្រានោះត្រូវចោលឬអត់ដែរ។ ស្រាដែលបើកគម្របចោលយូរពេក នឹងមានក្លិនមុត ឬស្រដៀងនឹងក្លិនទឹកខ្មេះ។
ម៉្យាងវិញទៀត ស្រាដែលមិនធ្លាប់បើកគម្របសោះ តែខូចគុណភាពក៏នឹងមានក្លិនដូចខ្ទឹមស ស្ពៃក្តោប ឬជ័រកៅស៊ូដែលឆេះដែរ។
តើប៉ះពាល់អ្វីដល់សុខភាពដែរទេបើសិនជាយើងញ៉ាំស្រាដែលខូចគុណភាពបែបនេះ?
ខណៈពេលដែលអ្នកភ្លក់ស្រាខូចគុណភាពតែបន្តិចមិនអាចបង្កគ្រោះថ្នាក់អ្វីដល់សុខភាព វាមិនមែនមានន័យថា អ្នកគួរតែបន្តផឹកវាទៀតនោះទេ។ ស្រាអាចប្រែទៅជាខូចគុណភាពមិនមែនដោយសារតែប៉ះពាល់នឹងអុកស៊ីសែនច្រើនពេកតែមួយមុខទេ តែវាក៏ជាការកើនមេរោគផ្សិត និងបាក់តេរីផងដែរ។ ការញ៉ាំស្រាដែលខូចគុណភាពមិនគ្រាន់តែមិនឆ្ងាញ់ទេ តែក៏ធ្វើឲ្យមេរោគលូតលាស់ក្នុងខ្លួនថែមទៀត ជាពិសេសពពួកមេរោគ E. Coli និង B. Cereus ដែលបង្កជាជំងឺពុលចំណី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តាមការសិក្សាដែលពិនិត្យទៅលើអត្រានៃការរស់មានជីវិតរបស់មេរោគនេះក្នុងគ្រឿងស្រវឹង បានឃើញថា វាអាចមានជីវិតរស់នៅច្រើនថ្ងៃរហូតដល់ច្រើនសប្តាហ៍ឯណោះ៕