អ្នកខ្លះប្រហែលជាមានបញ្ហាឈឺពោះវៀនដូចជា ការរាករូសពេលធ្វើដំណើរអាចនឹងមានចង្កោមរោគសញ្ញារលាកពោះវៀនបាន។ តាមការស្រាវជ្រាវថ្មីបានផ្តល់ជាគំនិតយ៉ាងល្អសម្រាប់អ្នកស្រាវជ្រាវដើម្បីដឹងអំពីរបៀបដែលរឿងនេះកើតឡើង និងឈានទៅរកការព្យាបាល។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកវិទ្យាសាស្រ្តមិនច្បាស់ទេថាវាកើតឡើងយ៉ាងដូចម្តេច ប៉ុន្តែខ្លះទៀតគិតថា ការបង្ករោគមួយប្រហែលជាហេតុនាំឲ្យមានចង្កោមរោគសញ្ញារលាកពោះវៀនតាមរយៈការធ្វើឲ្យខូចខាតដល់ប្រព័ន្ធសរសៃប្រសាទក្នុងពោះវៀន។
ការសិក្សាដែលចុះផ្សាយក្នុងសារព័ត៌មាន Cell គឺបានពិនិត្យកាន់តែច្បាស់ទៅលើមូលហេតុដែលសរសៃប្រសាទក្នុងពោះវៀនទៅជាងាប់ និងរបៀបដែលប្រព័ន្ធភាពស៊ាំយើងការពារវា។ ការស្រាវជ្រាវមកពី Rockefeller University ទៅលើសត្វកណ្តុរបានផ្តល់នូវភាពច្បាស់លាស់ចំពោះចង្កោមរោគសញ្ញារលាកពោះវៀន ដោយវាអាចជាការរលាករ៉ាំរ៉ៃទៅលើពោះវៀន និងអាចឈានទៅរកការព្យាបាលថ្មី។
យោងទៅតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ក្នុងពោះវៀនដែលមានសុខភាពល្អ ប្រព័ន្ធភាពស៊ាំត្រូវតែធ្វើការយ៉ាងប្រុងប្រយ័ត្នក្នុងការរក្សាតុល្យភាពរវាងការឆ្លើយតបនឹងភាពគម្រាមគំហែង និងការថែរក្សាកុំឲ្យមានការខូចខាត។ ការរលាកជួយឲ្យរាងកាយលុបបំបាត់អត់ការបង្ករោគ ប៉ុន្តែបើសិនជាវាកើតឡើងច្រើនពេកអាចនឹងបង្កជាគ្រោះថ្នាក់វិញ។ ដូច្នេះការងាររបស់អញនកស្រាវជ្រាវគឺរកមើលយន្តការណ៍ដើម្បីបង្ការការឆ្លើយតបការរលាកនេះពីការបំផ្លាញរបស់សរសៃប្រសាទ។ ដើម្បីយល់ដឹងអំពីឥទ្ធិពលនៃការបង្ករោគណាមួយលើប្រព័ន្ធសរសៃប្រសាទ ក្រុមអ្នកស្រាវជ្រាវបានចាក់មេរោគគ្រុនពោះវៀនប្រភេទខ្សោយចូលទៅក្នុងសត្វកណ្តុរ ហើយធ្វើការវិភាគសរសៃប្រសាទរបស់ពោះវៀន។ គេបានរកឃើញថា ការបង្ករោគជំរុញឲ្យមានការថយចុះសរសៃប្រសាទរយៈពេលយូរ ដោយឥទ្ធិពលមួយដែលជំរុញឲ្យមានការពិតទាំងនេះគឺទៅលើកោសិកាបង្ហាញលក្ខណៈហ្សែនពីរប្រភេទគឺ Nlrp6 និង Caspase 11 ដែលអាចនាំឲ្យមានលក្ខណៈពិសេសនៃការឆ្លើយតបការរលាក។ ការឆ្លើយតបនេះអាចធ្វើឲ្យកោសិកាវិវត្តន៍ទៅរងទម្ងន់ស្លាប់ដោយខ្លួនឯងបាន។
នៅពេលអ្នកស្រាវជ្រាវសិក្សាទៅលើសត្វកណ្តុរដើម្បីបញ្ចេញហ្សែនពិសេសទាំងនេះក្នុងសរសៃប្រសាទ ពួកគេបានឃើ្ថាមានការថយចុះចំនួនសរសៃប្រសាទដែលត្រូវងាប់។ យន្តការនៃការស្លាប់របស់កោសិកាបែបនេះត្រូវបានកត់ត្រាក្នុងកោសិកាផ្សេងផ្សេងៗទៀត តែមិនដែលធ្វើពីមុនមកលើសរសៃប្រសាទឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យើងជឿជាក់ថា សរសៃប្រសាទពោះវៀនទាំងនេះប្រហែលជាស្លាប់តាមរបៀបបែបនេះ ដោយវាមិនទាន់ដឹងច្បាស់ថាតើការរលាកបែបណាទើបធ្វើឲ្យសរសៃប្រសាទសុខចិត្តសម្លាប់ខ្លួនបែបនេះនៅឡើយទេ៕