សេរ៉ូមព្យួតាមសរសៃដែលមានឈ្មោះថា ឡាក់តាត ឬហៅថា Lactate Ringer គឺជាសូលុយស្យុងជាតិទឹកមួយប្រភេទដែលប្រើដើម្បីចាក់បញ្ចូលតាមសរសៃរបស់អ្នកជំងឺបើសិនជាអ្នកកំពុងតែខ្សោះជាតិទឹកក្នុងខ្លួន កំពុងតែវះកាត់ ឬត្រូវការចាក់ថ្នាំតាមសរសៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពេលខ្លះវាក៏ត្រូវបានគេហៅម៉្យាងទៀតថា Sodium Lactate ផងដែរ។ មានហេតុផលច្រើនណាស់ដែលអ្នកត្រូវការចាក់សេរ៉ូមបែបនេះតាមសរសៃ។
តើវាមានលក្ខណៈខុសគ្នាដូចម្តេចពីសេរ៉ូមប្រៃទៅ?
ខណៈពេលដែលសេរ៉ូមប្រៃ និងសេរ៉ូមឡាក់តាតមានលក្ខណៈតិចតួចដែលស្រដៀងគ្នា តែវាក៏មានភាពខុសគ្នាច្រើនដែរ។ ដោយវាអាចប្រើប្រាស់ស័ក្តិសមជាងមួយទៀតដោយផ្អែកទៅតាមស្ថានភាពរបស់អញនកជំងឺ។
អ្វីដែលមានលក្ខណៈរួមគ្នា
សេរ៉ូមប្រៃ និងសេរ៉ូមឡាក់តាតគឺជាសូលុយស្យុងទឹកសម្រាប់ចាក់តាមសរសៃដែលត្រូវបានប្រើប្រាស់ក្នុងមន្ទីរពេទ្យ ឬគ្លីនិក។ វាជាប្រភេទជាតិទឹក Isotonic ដែលមានន័យថា ជាតិទឹកប្រភេទនេះមានសម្ពាធអូស្មូតិចដូចគ្នានឹងឈាមមនុស្សយើងដែរ។ សម្ពាធអូស្មូទិចគឺជាការវាស់ទៅលើសារធាតុ (សូដ្យូម កាលស្យូម និងក្លរ) ដែលលាយជាមួយទឹក។ Isotonic ក៏មានន័យថា នៅពេលអ្នកចាក់សេរ៉ូម ឡាក់តាតតាមសរសៃ សូលុយស្យុងនេះនឹងមិនធ្វើឲ្យកោសិការួចស្វិត ឬរីកធំឡើយ។ ផ្ទុយទៅវិញ សូលុយស្យុងនេះនឹងបង្កើនចំនួណជាតិទឹកក្នុងរាងកាយ។
អ្វីដែលខុសគ្នា
រោងចក្រផលិតសូលុយស្យុងនេះបានដាក់សមាសធាតុខុសគ្នាជាច្រើនក្នុងសេរ៉ូមប្រៃ បើយើងប្រៀបធៀបទៅនឹងសេរ៉ូមឡាក់តាត។ ភាពខុសគ្នានេះមានន័យថា សេរ៉ូមឡាក់តាត មិនអាចនៅក្នុងរាងកាយយូរដូចសេរ៉ូមប្រៃឡើយ។ នេះអាចជាឥទ្ធិពលមានប្រយោជន៍មួយក្នុងការចៀសផុតពីការលើសជាតិទឹកក្នុងខ្លួន។
ជាមួយគ្នានេះដែរ សេរ៉ូមឡាក់តាតផ្ទុកទៅដោយ Sodium Lactate បន្ថែម។ រាងកាយត្រូវការរំលាយសមាសធាតុមួយនេះទៅជាសមាសធាតុមួយទៀតហៅថា Bicarbonate។ នេះគឺជាមូលដ្ឋានគ្រឹះមួយដែលអាចជួយធ្វើឲ្យរាងកាយកុំសូវមានភាពអាស៊ីតច្រើន។
ហេតុនេះហើយទើបគ្រូពេទ្យមួយចំនួនប្រើប្រាស់សេរ៉ូមឡាក់តាតនៅពេលព្យាបាលជំងឺជាច្រើនដូចជា Sepsis ព្រោះរាងកាយមានភាពអាស៊ីតខ្លាំង។ ការស្រាវជ្រាវខ្លះនិយាយថា សេរ៉ូមឡាក់តាតប្រហែលជាត្រូវបានគេប្រើជំនួសសេរ៉ូមប្រៃលើករណីជំនួសនូវការបាត់បង់ជាតិទឹកលើអ្នកជំងឺបាក់បែកឆ្អឹងបាន។
សេរ៉ូមប្រៃមានកំហាប់ជាតិក្លរខ្ពស់ជាង។ រឿងនេះអាចពេលខ្លះធ្វើឲ្យសរសៃឈាមនៅតម្រងនោមរួមតួច ដែលអាចប៉ះពាល់ដល់លំហូរឈាមទៅតម្រងនោមបាន។ ឥទ្ធិពលបែបនេះច្រើនតែមិនមានអ្វីគួរបារម្ភឡើយបើសិនជាអ្នកជំងឺបានទទួលសេរ៉ូមប្រៃចូលខ្លួនច្រើនហើយ។
សេរ៉ូមឡាក់តាតមិនអាចលាយជាមួយថ្នាំអ្វីផ្សេងបានល្អឡើយសម្រាប់យកទៅចាក់តាមសរសៃ។ ដោយសារតែសេរ៉ូមឡាក់តាតមានជាតិកាលស្យូមដែរ ដូច្នេះគ្រូពេទ្យមិនណែនាំឲ្យប្រើវានៅពេលអ្នកជំងឺចាក់បញ្ចូលឈាមឡើយ។ ជាតិកាលស្យូមដែលលើសនេះអាចទៅតោងជាមយយនឹងសារធាតុរក្សាឈាមក្នុងប្លោកឈាមដែលដាក់បញ្ចូលក្នុងខ្លួនបាន។ រឿងនេះអាចធ្វើឲ្យប្រឈមខ្លាំងនឹងការកកឈាមធ្ងន់ធ្ងរ។
ក្រៅពីនេះ សេរ៉ូមឡាក់តាតក៏មានលក្ខណៈខុសគ្នាពីសេរ៉ូមមួយឈ្មោះថា Ringer’s Solution ដែលវាច្រើនតែមានសារធាតុ Sodium Bicarbonate ជៀសជាង Sodium Lactate ។ ពេលខ្លះ Ringer’s Solution ក៏មានជាតិគ្លុយកូសច្រើនជាងមានក្នុងសេរ៉ូមឡាក់តាតដែរ។
សមាសធាតុដែលមានក្នុងសេរ៉ូមឡាក់តាត
សេរ៉ូមឡាក់តាតមានកម្រិតអេឡិចត្រូលីត្រដូចគ្នាក្នុងឈាមមនុស្សយើងដែរ។ ក្នុងសេរ៉ូមឡាក់តាត ១០០មីលីលីត្រមានសមាសធាតុដូចខាងក្រោមនេះ៖
- កាលស្យូមក្លរីត៖ ០.០២ក្រាម
- ប៉ូតាស្យូមក្លរីត៖ ០.០៣ក្រាម
- សូដ្យូមក្លរីត៖ ០.៦ក្រាម
- សូដ្យូមឡាក់តាត៖ ០.៣១ក្រាម
- ទឹក
សមាសធាតុទាំងនេះអាចមានការប្រែប្រួលទៅតាមក្រុមហ៊ុនផលិតមួយៗ។
ទាំងកូនក្មេង និងមនុស្សធំអាចចាក់សេរ៉ូមឡាក់តាតបានទាមងអស់។ ហេតុផលខ្លះដែលមនុស្សត្រូវការចាក់សេរ៉ូមឡាក់តាតនោះអាចមានដូចជា៖
- ព្យាបាលការខ្សោះជាតិទឹក
- ដើម្បីចូលរួមលំហូរថ្នាំតាមសរសៃក្នុងពេលវះកាត់
- ស្តារតុល្យភាពជាតិទឹកឡើងវិញក្រោយពេលបាត់បង់ជាតិទឹក ឬរលាកភ្លើង
- រក្សាសរសៃវ៉ែនបើកបន្តពេលត្រូវការចាក់ថ្នាំតាមសរសៃ។
សេរ៉ូមឡាក់តាតច្រើនតែជាជម្រើសសូលុយស្យុងចាក់តាមសរសៃបើសិនជាមានករណីជំងឺ Sepsis ឬការបង្ករោគធ្ងន់ធ្ងរដែលនាំឲ្យតុល្យភាពអាស៊ីតបាសរបស់រាងកាយត្រូវបានបាត់បង់។ គ្រូពេទ្យក៏ប្រហែលជាប្រើប្រាស់សេរ៉ូមឡាក់តាតសម្រាប់លាងរបួសដែរ។ សូលុយស្យុងមួយនេះគឺគ្មានមេរោគឡើយ ដូច្នេះវាអាចប្រើដើម្បីលាងរបួសបាន។ វាក៏អាចប្រើក្នុងពេលវះកាត់បានដែរដើម្បីលាងសម្អាតប្លោកនោម ឬកន្លែងវះកាត់។ រឿងនេះនឹងជួយលាងសម្អាតបាក់តេរី ឬធ្វើឲ្យកន្លែងវះកាត់កាន់តែងាយស្រួលមើល។ យ៉ាងណាមិញ យើងមិនគួរណាផឹកសេរ៉ូមនេះឡើយ។
តើសេរ៉ូមឡាក់តាតនេះមានប្រសិទ្ធភាពអ្វីខ្លះទៅ?
សេរ៉ូមឡាក់តាតគឺប្រើដើម្បីចាក់តាមសរសៃ។ នៅពេលវាចូលទៅក្នុងសរសៃហើយ វានឹងចូលទៅក្នុងកោសិកាផង និងក្រៅកោសិកាផង ដើម្បីរក្សា ឬផ្តល់តុល្យភាពជាតិទឹកក្នុងរាងកាយ។
ផលរំខានដែលអាចនឹងកើតមាន
ការដែលចាក់សេរ៉ូមឡាក់តាតតាមសរសៃវ៉ែនច្រើនពេកអាចបណ្តាលឲ្យហើមបាន។ អ្នកខ្លះមានជំងឺដែលរាងកាយមិនអាចទទួលយកជាតិទឹកដែលលើសបានល្អឡើយ ដូចជា៖
- ជំងឺតម្រងនោមរ៉ាំរ៉ៃ
- ជំងឺខ្សោយបេះដូង
- ជំងឺកង្វះជាតិប្រូតេអ៊ីនក្នុងឈាម
- ជំងឺក្រិនថ្លើម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកជំងឺមានជំងឺនេះ ហើយកំពុងតែចាក់សេរ៉ូមឡាក់តាតទៀត គ្រូពេទ្យគួរតែតាមដានគេឲ្យបានដិតដល់ដើម្បីប្រាកដថា ពួកគេនឹងមិនទទួលបានជាតិច្រើនពេកទេ៕