នៅពេលដែលអ្នកមានផ្ទៃពោះ មានចំនុចមួយចំនួនអាចប្រាប់អ្នកបានថាតើអ្នកមានកូនប្រុស ឬស្រីប្រសិនជាអ្នកចេះសង្កេត ដូចនេះតើមានវិធី ឬចំនុចអ្វីខ្លះក្នុងការមើលនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទម្រង់ពោះ
ចំពោះអ្នកម្តាយដែលចង់ដឹងថាកូនក្នុងផ្ទៃប្រុស ឬស្រី អ្នកអាចមើលតាមទម្រង់នៃពោះរបស់អ្នកបាន ប្រសិនជាពោះអ្នកមានលក្ខណៈស្រួច នោះទារកក្នុងផ្ទៃជាប្រុស តែបើពោះអ្នកមានរាងមូល នោះកូនក្នុងផ្ទៃជាស្រីហើយ។
សុដន់
ប្រសិនជាទារកក្នុងផ្ទៃជាកូនស្រី នោះទំហំនៃសុដន់របស់អ្នកនឹងធំជាងទំហំនៃសុដន់អ្នកដែលមានកូនប្រុស។
រូបរាងខាងក្រោយ
បើអ្នកមានកូនប្រុសក្នុងពោះ នោះអ្នកដទៃមើលមិនដឹងថាអ្នកមានផ្ទៃពោះឡើយនៅពេលដែលគេមើលពីក្រោយ ហើយអ្នកក៏រាងលំបាកដែរនៅពេលដែលអ្នកពរពោះកូនប្រុស។
ស្បែក
អ្នកក៏អាចមើលតាមរយៈស្បែកអ្នកដែរ ប្រសិនជាមុខអ្នកមានមុន និងមានស្នាមអ៊ុចខ្មៅច្រើន នោះអ្នកប្រហែលជាមានកូនប្រុស តែបើមុខអ្នកប្រែជាស្អាត ហើយម៉ត់រលោង នោះកូនក្នុងផ្ទៃជាកូនស្រីហើយ។
អាហារ
ប្រសិនជាអ្នកមានផ្ទៃពោះលើកទី២ ហើយការបរិភោគអាហារខុសពីលើកទី១ នោះភេទរបស់កូននឹងផ្ទុយគ្នា មានន័យថាបើកូនច្បងជាស្រី នោះកូនទី២នេះជាប្រុស តែបើកូនច្បងជាប្រុស នោះកូនទី២នេះជាស្រី។
ពិនិត្យផ្ទៃពោះ
ប្រសិនជាពេលដែលអ្នកពិនិត្យផ្ទៃពោះ ហើយបេះដូងកូនខ្លាំង ប៉ុន្តែលោតយឺត នោះកូនអ្នកប្រហែលជាកូនប្រុស ប៉ុន្តែបើលឿន ហើយខ្សោយ កូនអ្នកប្រហែលជាស្រី។
របបអាហារ
ប្រសិនជានៅចន្លោះពេលដែលអ្នកមានផ្ទៃពោះ អ្នកប្រែជាបរិភោគច្រើន ហើយអាហារដែលអ្នកចូលចិត្តគឺមិនប្រែប្រួល នោះទារកក្នុងផ្ទៃអាចជាកូនប្រុស តែបើអ្នកបែរជាបរិភោគតិច ហើយចូលចិត្តបរិភោគអាហារដែលប្លែកៗ ថែមទាំងចំណង់ចំណូលចិត្តគឺប្រែប្រួលទាំងស្រុងពីពេលដែលមិនទាន់មានផ្ទៃពោះ នោះកូនអ្នកប្រហែលជាកូនស្រី៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)