ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភដែលនារីឆ្នាំទាំងឡាយខាងលើអាចនាំជូនស្វាមី។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំកុរ
មនុស្សស្រីដែលកើតក្នុងឆ្នាំកុរ ជាប្រពន្ធដែលតែងទុកមុខឲ្យស្វាមីជានិច្ច ដោយមិនបំផ្លាញកិត្តិយសរបស់ប្តីនៅសាធារណៈឡើយ។ ជាពិសេស គេជាភរិយាដែលអាចនាំលាភជូនស្វាមី ដោយនាំទំនាក់ទំនងល្អទាំងឡាយជូនប្តី នោះស្វាមីនឹងអាចទទួលបានប្រាក់ចំណូលខ្ពស់ទៅៗជាមិនខានឡើយ។
ឆ្នាំវក
នារីឆ្នាំវក មានខួរក្បាលដែលឆ្លាត ហើយពូកែ ថែមទាំងចេះមើលវែងឆ្ងាយ និងរៀបចំផែននការបានយ៉ាងល្អ។ ជាហេតុដែលធ្វើឲ្យបុរសដែលរៀបការជាមួយគេ អាចក្លាយជាអ្នកមានក្នុងរយៈពេលខ្លី។
ឆ្នាំឆ្លូវ
មនុស្សស្រីដែលកើតក្នុងឆ្នាំឆ្លូវ ជាស្ត្រីដែលអាចទ្រាំបានគ្រប់បែបយ៉ាង ថែមទាំងតែងតែខំប្រឹងដើរទៅមុខជានិច្ច។ ជាពិសេស គេជាបុគ្គលដែលមានចរិតរឹងមាំ ឲ្យតែគេសម្រេចចិត្តរួច បើស្វាមីហ៊ានប្រឆាំង គេនឹងពាក់មុខយក្សដាក់ហើយ។ ប៉ុន្តែអ្វីដែលគេធ្វើសុទ្ធតែព្រោះតែចង់ឲ្យស្វាមីល្អទេ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)