ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្សប្រុសដែលអ្នកមិនគួររៀបការជាមួយឡើយ បើអ្នកមិនចង់គ្រាំគ្រាចិត្ត។ តើមានបុគ្គលណាខ្លះទៅ?
1. បុរសដែលមិនអាចផ្តល់ភាពកក់ក្តៅដល់អ្នក មិនបារម្ភពីអ្នក មិនខ្វាយខ្វល់នឹងអ្នក ជាបុគ្គលដែលអ្នកមិនគួរដើរចូលជីវិតអាពាហ៍ពិពាហ៍ជាមួយគេឡើយ ព្រោះអ្នកនឹងអាចស្តាយក្រោយអស់មួយជីវិត។
2. មនុស្សប្រុសដែលមានចិត្តចង់តែឈ្នះ ដោយមិនចេះវែកញែករកមូលហេតុ ឬមិនចេះឲ្យនារីឈ្នះ អ្នកមិនគួររំពឹងចង់រស់នៅជាមួយគេឡើយ ព្រោះបុរសបែបនេះ ទុកតែខ្លួនគេសំខាន់នោះទេ គ្មាននរណាសំខាន់ក្នុងចិត្តគេឡើយ។ ដូចនេះ បើអ្នករៀបការជាមួយគេ ចិត្តអ្នកនឹងពិបាកទ្រាំខ្លាំងណាស់។
3. បុរសដែលកំសាកខ្លាំង ដោយមិនហ៊ានទទួលខុសត្រូវ ក៏អ្នកមិនគួរដើរជាមួយដែរ ព្រោះមនុស្សប្រុសបែបនេះ នឹងអាចធ្វើឲ្យចិត្តអ្នកហត់ណាស់ ដោយនៅពេលដែលមានរឿង គេតែងតែរត់គេច ហើយឲ្យអ្នកប្រឈមមុខ និងដោះស្រាយជំនួសគេរហូត។
4. បុរសដែលមិនចេះបែងចែកសខ្មៅ ក៏អ្នកមិនគួររៀបការជាមួយដែរ ព្រោះគេអាចធ្វើឲ្យអ្នកទឹកភ្នែកជានិច្ច។ គេនឹងមិនចេះស្តាប់ហេតុផលអ្នកឡើយ ដោយទុកខ្លួនគេត្រូវជានិច្ច។ ដូចនេះ បើអ្នកមិនចង់រស់នៅដោយស្រក់ទឹកភ្នែករាល់ថ្ងៃ បុរស៤ប្រភេទនេះ អ្នកគួរតែចៀសឲ្យឆ្ងាយ៕