ភាពធាត់ជ្រុលអាចបង្កើនការប្រឈមនឹងជំងឺបេះដូងសរសៃឈាម លើសកូឡេស្តេរ៉ុល លើសសម្ពាធឈាម និងត្រៀមកើតជំងឺទឹកនោមផ្អែមលើកូនអ្នកបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ជាមួយនឹងការផ្លាស់ប្តូរតិចតួច អ្នកអាចជួយកូនថែរក្សាទម្ងន់ឲ្យមានសុខភាពល្អបាន។ ដើម្បីជួយកូនអ្នកស្រកទម្ងន់បានយ៉ាងមានសុវត្ថិភាព យកល្អឪពុកម្តាយគួរតែជួយកូនដូចខាងក្រោមនេះ៖
- បន្ថយ ឬលុបបំបាត់ការញ៉ាំភេសជ្ជៈផ្អែមៗដូចជា ទឹកក្រូចកំប៉ុង
- ចូរបន្ថែមបន្លែទៅក្នុងអាហាររបស់គេកាន់តែច្រើន
- ចូរប្រាកដថា គ្រួសារអ្នកកំពុងតែញ៉ាំអាហារសម្បូរជាតិសរសៃ
- ចូរប្រាកដថា កូនអ្នកគេបានគ្រប់គ្រាន់
- ចូរញ៉ាំអាហារជាមួយគ្រួសារទាំងអស់ឲ្យបានញឹកញាប់តាមតែអាចធ្វើទៅបាន
- ចូរធ្វើជាគំរូល្អសម្រាប់កូន។ ចូរញ៉ាំអាហារផ្តល់សុខភាពល្អនៅចំពោះមុខកូន
- ចូរកាត់បន្ថយការមើលទូរស័ព្ទកុំឲ្យច្រើនជាងពីរម៉ោងក្នុងមួយថ្ងៃ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរលើកទឹកចិត្តកូនឲ្យមានភាពសកម្មឲ្យបានច្រើន៕