Join with Health.com.kh on Telegram

សុខភាពផ្លូវភេទ និងប្រដាប់បន្តពូជប្រហែលជាមិនមែនជាប្រធានបទដែលគួរតែនិយាយគ្នាច្រើនទេ ប៉ុន្តែវាពិតជារឿងសំខាន់ដែលយើងត្រូវដឹង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សុខភាពប្រដាប់បន្តពូជ និងផ្លូវភេទមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង ហើយក៏ត្រូវការយកចិត្តទុកដាក់ឲ្យបានច្រើនដែរ ដោយសារតែមនុស្សជាច្រើនមានបញ្ហានេះប្រហែលជាពិបាកនឹងនិយាយជាមួយគ្រូពេទ្យ ឬពិភាក្សាជាមួយគេ។ 

នៅពេលនិយាយដល់សុខភាពផ្លូវភេទ វាមិនទាន់មានដំណោះស្រាយអ្វីដែលស័ក្តិសមនៅឡើយទេ ដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់លាស់។ កត្តាជាច្រើនមានដូចជា បញ្ហាផ្ទាល់ខ្លួន រោគស្ត្រី និងរាងកាយអាចមានឥទ្ធិពលទៅលើសុខភាពផ្លូវភេទ និងបង្កជាបញ្ហាខុសៗគ្នាជាច្រើនបាន។ 

តើអ្វីទៅជាការកង្វះអ័រម៉ូនបន្តពូជ?

ការកង្វះអ័រម៉ូនបន្តពូជឬហៅថា Hypogonadism គឺជាជំងឺមួយប្រភេទដែលសម្គាល់ដឹងតាមរយៈការថយចុះសកម្មភាពមុខងាររបស់សរីរាង្គភេទ (បុរសមានពងស្វាស និងស្រ្តីមានក្រពេញអូវ៉ែ)។ រឿងនេះអាចបណ្តាលឲ្យថយចុះការផលិតរបស់អ័រម៉ូនភេទ ឬអ័រម៉ូនបន្តពូជ និងអាចមានឥទ្ធិពលអវិជ្ជមានទៅលើសុខភាពផ្លូវភេទ និងប្រដាប់បន្តពូជផង។ 

តើការកង្វះអ័រម៉ូនបន្តពូជនេះមានអាការៈដូចម្តេចខ្លះទៅ?

អាការៈនៃជំងឺនេះមានការប្រែប្រួលច្រើនសម្រាប់មនុស្សទាំងពីរភេទ ខណៈពេលដែលអ្នកខ្លះអាចមានទាំងអស់តែម្តង។ ការអស់កម្លាំង ក្តៅពេញខ្លួន ពិបាកផ្ចង់អារម្មណ៍ មិនអាចមានកូនបាន ជ្រុះសក់គឺជាអាការៈញឹកញាប់។ អាការៈផ្សេងៗទៀតមានដូចជា៖

ស្រ្តី៖

  • មិនមានរដូវ
  • ថយចុះការលូតលាស់សុដន់ ឬគ្មានសុដន់តែម្តង
  • គ្មាន ឬថយចុះចំណង់ផ្លូវភេទ
  • ហូរទឹករំអិលខាប់ៗតាមសុដន់។

បុរស៖

  • អត់មានសាច់ដុំ
  • លូតលាស់សុដន់ខុសធម្មតា
  • ថយចុះការលូតលាស់របស់លិង្គ និងពងស្វាស
  • លិង្គមិនឡើងរឹង។ 

តើការកង្វះអ័រម៉ូនបន្តពូជបណ្តាលមកពីអ្វីទៅ?

មូលហេតុនៅពីក្រោយជំងឺនេះអាចមានច្រើនប្រភេទចាប់តាំងពីមិនធម្មតាចំពោះហ្សែន រហូតដល់ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី ការបង្ករោគ ជំងឺការប៉ះពាល់នឹងកាំរស្មី ។ល។ ក៏អាចបណ្តាលឲ្យមានបញ្ហានេះដែរ។ ចាប់តាំងពីមូលហេតុរបស់វាពិបាកនឹងរកឃើញ វាតែងតែត្រូវបានគេណែនាំឲ្យទៅជួបគ្រូពេទ្យបើសិនជាអ្នកឃើញមានអាការៈទាំងឡាយដូចបានរៀបរាប់ខាងលើ។ 

កត្តារបៀបរស់នៅដែលអាចបង្កជាបញ្ហានេះបានមានដូចជា ធាត់ជ្រុល ស្រកទម្ងន់លឿនពេក កង្វះជីវជាតិ និងប្រើប្រាស់ថ្នាំពពួក Steroids ឬ Opioids ច្រើនពេក។ 

តើធ្វើដូចម្តេចទើបអាចបង្ការការកង្វះអ័រម៉ូនបន្តពូជបាន?

វាមិនមានមធ្យោបាយពិសេសណាមួយក្នុងការបង្ការជំងឺនេះឡើយ។ ប៉ុន្តែតាមការសិក្សាថ្មីមួយបានបង្ហាញថា ការស្រកទម្ងន់អាចជួយព្យាបាលកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនលើបុរសបាន។ របៀបរស់នៅផ្តល់សុខភាព និងរបបអាហារ សកម្មភាពរាងកាយ ឬលំហាត់ប្រាណទៀងទាត់ ព្រមទាំងរបបអាហារផ្តល់សុខភាពទៀតដើរតួនាទីដ៏សំខាន់ក្នុងការកាត់បន្ថយការប្រឈមនឹងជំងឺនេះ ព្រមទាំងបង្ការវាកុំឲ្យកើតឡើងទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដើម្បីសុខភាពផ្លូវភេទកាន់តែល្អ ចូរឈប់ជក់បារី តមគ្រឿងស្រវឹង និងប្រើប្រាស់ថ្នាំដែលណែនាំដោយគ្រូពេទ្យ៕