វីតាមីន C គឺជាជីវជាតិដ៏សំខាន់បំផុតដែលមានច្រើនក្នុងបន្លែ និងផ្លែឈើភាគច្រើន។ ការទទួលបានវីតាមីននេះគ្រប់គ្រាន់ គឺជារឿងដ៏សំខាន់ដើម្បីថែរក្សាមុខងារប្រព័ន្ធភាពស៊ាំ។ វាក៏ដើរតួនាទិដ៏សំខាន់មួយក្នុងការជួយឲ្យរបួសឆាប់ជា រក្សាឆ្អឹងកាន់តែរឹងមាំ និងជំរុញដល់មុខងារខួរក្បាល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ថ្នាំបំប៉នវីតាមីន C ត្រូវបានគេអះអាងថា មានប្រយោជន៍ដូចវីតាមីន C ក្នុងអាហារដែរ។ អ្វីដែលសំខាន់នោះគឺវាអាចជួយបង្ការជំងឺផ្តាសាយបាន។
វីតាមីន C គឺជាវីតាមីនរលាយក្នុងទឹក ដូច្នេះវាមិនអាចរក្សាទុកក្នុងរាងកាយបានឡើយ។ ផ្ទុយទៅវិញ វីតាមីន C ដែលអ្នកញ៉ាំនឹងបញ្ជូនទៅក្នុងជាលិកាតាមរយៈទឹកសរីរៈ និងបញ្ចេញចោលតាមទឹកនោមនៅពេលដែលមានចំនួនលើស។ ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំបំប៉នមានវីតាមីន C ខ្ពស់ អាចនាំឲ្យមានផលរំខានច្រើនដូចជា ពិបាករំលាយអាហារ និងគ្រួសក្នុងតម្រងនោមបាន។ នេះដោយសារតែបើសិនជារាកងាយមានវីតាមីននេះច្រើន វានឹងចាប់ផ្តើមកកកុញ ដែលនាំឲ្យមានអាការៈលើសកម្រិតថ្នាំបាន។ យកល្អគួរតែសម្គាល់ថា វាមិនមែនជាចាំបាច់ឡើយដែឡមនុស្សភាគច្រើនត្រូវការញ៉ាំវីតាមីន C ព្រោះអ្នកអាចនឹងទទួលវាបានគ្រប់គ្រាន់តាមរយៈការញ៉ាំអាហារស្រស់ ជាពិសេសបន្លែ និងផ្លែឈើ។
ផលរំខានញឹកញាប់បំផុតនៃការលើសវីតាមីន C ក្នុងឈាមគឺបញ្ហាក្រពះពោះវៀន។ ជាទូទៅ ផលរំខាននេះមិនកើតឡើងពីការញ៉ាំអាហារមានវីតាមីន C ឡើយ ប៉ុន្តែកើតឡើងពេលញ៉ាំថ្នាំបំប៉នវីតាមីន C វិញ។ អ្នកទំនងជាងាយនឹងមានអាការៈក្រពះពោះវៀនបើសិនជាអ្នកញ៉ាំច្រើនជាង ២០០០មីលីក្រាមក្នុងមួយដង។ ភាគច្រើននៃអាការៈក្រពះពោះវៀននៃការញ៉ាំវីតាមីន C លើស គឺរាករូស និងចង្អោ។ វាក៏អាចមានអាការៈច្រាលទឹកអាស៊ីតក្រពះដែរថ្វីបើមិនទាន់មានអំណះអំណាងគាំទ្ររឿងនេះនៅឡើយ។
វីតាមីន C ត្រូវបានគេស្គាល់ថាជួយជំរុញដល់ការបឺតស្រូបជាតិដែកក្នុងឈាម។ វាអាចទៅតោង Non-heme Irone ដែលមានក្នុងអាហាររុក្ខជាតិ។ Non-home Irone មិនត្រូវបានរាងកាយបឺតស្រូបបានគ្រប់គ្រាន់ដូច Heme Irone ដែលជាប្រភេទជាតិដែកមានក្នុងអាហារសាច់សត្វទេ។ វីតាមីន C នឹងទៅតោង Non-heme Iron ដើម្បីរាងកាយបឺតស្រូបជាតិដែកកាន់តែងាយស្រួលជាងមុន។ នេះគឺជាមុខងារដ៏សំខាន់មួយ ជាពិសេសអ្នកដែលមានញ៉ាំអាហារជាប្រភេទរុក្ខជាតិតែចង់បានជាតិដែក។ ការសិក្សាមួយទៅលើមនុស្សពេញវ័យបានរកឃើញថា ការបឺតស្រូបជាតិដែកនឹងកើនឡើងដល់ ៦៧ភាគរយនៅពេលញ៉ាំវីតាមីន C ១០០មីលីក្រាម ជាមួយអាហារ។ ប៉ុន្តែអ្នកដែលមានជំងឺដែលប្រឈមនឹងការកកកុញជាតិដែកក្នុងរាងកាយច្រើនដូចជា Hemochromatosis គួរតែប្រុងប្រយ័ត្នចំពោះថ្នាំបំប៉នវីតាមីន C នេះបន្តិច ព្រោះវាអាចធ្វើឲ្យជាតិដែកក្នុងឈាមលើស ដែលនាំឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេះដូង ថ្លើម លំពែង ក្រពេញទីរ៉ូអ៊ីត និងប្រព័ន្ធសរសៃប្រសាទកណ្តាល។
វីតាមីន C លើសនឹងបញ្ចេញពីរាងកាយជាប្រភេទ Oxalate ដែលជាកាកសំណល់របស់រាងកាយ។ Oxalate ជាធម្មតានឹងចេញពីរាងកាយតាមរយៈទឹកនោម។ ប៉ុន្តែស្ថិតក្នុងកាលៈទេសៈមួយចំនួន Oxalate ប្រហែលជាទៅតោងជាតិរ៉ែ និងបង្កើតជាគ្រីស្តាលដែលនាំឲ្យកើតជាគ្រួសក្នុងតម្រងនោមបាន។ ការញ៉ាំវីតាមីន C ច្រើនពេកនឹងធ្វើឲ្យកើនឡើងចំនួន Oxalate ក្នុងទឹកនោមកាន់តែច្រើន ដូច្នេះក៏ប្រឈមកាន់តែខ្ពស់នឹងការកើតគ្រួសក្នុងតម្រងនោមផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការញ៉ាំវីតាមីន C ច្រើនមិនគ្រាន់តែជាប់ទាក់ទងនឹងចេញជាតិ Oxalate តាមទឹកនោមទេ តែក៏កើតគ្រួសក្នុងតម្រងនោមដែរ បើសិនជាញ៉ាំច្រើនជាង ២០០០មីលីក្រាមក្នុងមួយថ្ងៃ៕