កម្រិតនៃកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់បង្កើនហានិភ័យនៃបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភជាច្រើន ពិសេសបញ្ហាស្ទះសសៃឈាមបេះដូង គាំងបេះដូង និងសូម្បីតែជំងឺដាច់សសៃឈាមខួរក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភពេក! នោះក៏ព្រោះតែរបបអាហារនិងរបៀបរស់នៅប្រចាំថ្ងៃអាចជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងកំពូលអាហារកម្ចាត់កូឡេស្តេរ៉ូលមិនល្អ ៖
១. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអាស៊ីតខ្លាញ់ល្អ monounsaturated ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលគួរអោយកត់សម្គាល់។ គ្រាប់ធញ្ញជាតិក៏មានប្រសិទ្ធិភាពកាត់បន្ថយការរលាក និងធ្វើអោយមុខងារសសៃឈាមក្នុងរាងកាយកាន់តែមានលក្ខណៈប្រសើរឡើងផងដែរ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានគ្រាប់ធញ្ញជាតិលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ!
២. ប្រេងអូលីវ
ប្រេងនេះមានផ្ទុកជាតិខ្លាញ់ល្អ monounsaturated និងអាស៊ីតខ្លាញ់ល្អ ពិសេស oleic acid ដែលជួយកាត់បន្ថយការរលាក ក៏ដូចជាកម្រិតកូឡេស្តេរ៉ូលទប់ស្កាត់ហានិភ័យនៃបញ្ហាស្ទះសសៃឈាម។
៣. ស្រាក្រហម
ទោះបីជាការទទួលទានគ្រឿងស្រវឹងអាចបង្កផលប៉ះពាល់ច្រើនចំពោះសុខភាព ពិសេសប្រសិនបើអ្នកទទួលទានលើសកម្រិត ប៉ុន្តែក្នុងកម្រិតត្រឹមត្រូវស្រាក្រហមអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូងបាន។ នោះក៏ព្រោះតែស្រាក្រហមមានផ្ទុកសារធាតុ Tempranillo ដែលជួយបញ្ចុះកូឡេស្តេរ៉ូលមិនល្អ។ ដូច្នេះកុំភ្លេចទទួលទានស្រាក្រហម ១ កែវនៅពេលយប់ដើម្បីកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូល។
៤. ទឹកក្រូចស្រស់
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ម៉ាញ៉េស្យូម សារធាតុ folate វីតាមីន B វីតាមីន A និងប៉ូតាស្យូមដែលជួយគ្រប់គ្រងកម្រិតនៃជាតិកូឡេស្តេរ៉ូលទប់ស្កាត់ហានិភ័យនៃបញ្ហាសសៃឈាម និងជំងឺបេះដូង។ ដូច្នេះចូរទទួលទានទឹកក្រូចស្រស់ជាប្រចាំ។
៥. តែឈើអែម
ឈើអែមមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងសមាសធាតុកាត់បន្ថយកម្រិនៃកូឡេស្តេរ៉ូលអាក្រក់ ដោយរក្សាស្ថេរភាពនៃកូឡេស្តេរ៉ូលល្អ។ ដូច្នេះអ្នកគួរបន្ថែមតែឈើអើម ១ ពែងក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើចង់កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងឈាម។
៦. សូកូឡាខ្មៅ
សូកូឡាខ្មៅក៏ជាប្រភេទនៃអាហារដែលល្អសម្រាប់សុខភាពបេះដូង និងកាត់បន្ថយទប់ស្កាត់ការកើនឡើងនូវកម្រិតកូឡេស្តេរ៉ូលផងដែរ។ សូកូឡាខ្មៅ មានផ្ទុកនូវសមាសធាតុម្យ៉ាងហៅថា flavonol ដែលជួយបង្កើនសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗ។ ប៉ុន្តែត្រូវប្រាកថា អ្នកបានជ្រើសរើសទទួលទាននូវសូកូឡាដែលផ្សំឡើងពីកាកាវ ៧០ ភាគរយ និងមិនទទួលទានច្រើនលើសពេកត្រឹម ១ ឬ២ ចំណិតជាប្រចាំបានហើយ៕