នៅមុនចូលឆ្នាំចិន មានរឿងមួយចំនួនដែលអ្នកត្រូវតែធ្វើ ហើយក៏មានរឿងមួយចំនួនដែលអ្នកមិនអាចធ្វើបានដែរ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកលំអិតពីរឿងទាំងអស់នោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សែនទេវតាចង្ក្រាន
នៅថ្ងៃទី២៣ចិន ជនជាតិចិនតែងតែសែនទេវតាចង្ក្រានជានិច្ច ព្រោះវាជាថ្ងៃដែលទេវតាចង្ក្រានឡើងទៅលើមេឃដើម្បីទូប្រាប់ដល់ព្រះឥណ្ឌពីរឿងល្អ និងអាក្រក់របស់ផ្ទះអ្នក ដូចនេះអ្នកគួរតែសែនស្ករគ្រាប់ ដើម្បីឲ្យទេវតាចង្ក្រាននិយាយល្អពីគ្រួសាររបស់អ្នកក្រោយពេលដែលសោយស្ករគ្រាប់ទាំងនេះរួច។
បោសសម្អាតផ្ទះ
នៅថ្ងៃមុនចូលឆ្នាំចិន គេតែងតែបោសសម្អាតផ្ទះទាំងមូល ដោយបោសសម្អាតពីងពាងលើជញ្ជាំង បន្ទាប់មកទើបជូតតុកៅ រួចទើបជូតក្រោមដី ក្រោយពេលដែលបោសសម្អាតរួចរាល់ អ្នកត្រូវតែយកពាក្យស្លោកចិនដែលមានអត្ថន័យល្អមកបិទក្នុងផ្ទះ នោះវានឹងអាចនាំសំណាងល្អមកឲ្យអ្នកពេញមួយឆ្នាំ។
កាត់សក់
អ្នកត្រូវតែកាត់សក់ ដើម្បីបញ្ជូនភាពអាក្រក់ចេញពីអ្នកឲ្យអស់ ហើយនាំតែភាពល្អមកឲ្យអ្នកនៅថ្ងៃចូលឆ្នាំចិន។
មិនត្រូវរៀបអាពាហ៍ពិពាហហ៍
មានអ្នកខ្លះយល់ថានៅថ្ងៃជិតដល់ចូលឆ្នាំចិនគឺជាថ្ងៃល្អ ដូចនេះគេនាំគ្នាជ្រើសរើសថ្ងៃនេះដើម្បីរៀបការ ប៉ុន្តែតើអ្នកដឹងទេថាវាជាថ្ងៃដែលអ្នកមិនគួររៀបការឡើយ ដោយសារតែក្រោយថ្ងៃ២៣ចិន គឺជាថ្ងៃដែលទេវតាឡើងលើមេឃអស់ហើយ ដូចនេះគ្មានទេវតាធ្វើជាសាក្សីក្នុងមង្គលការអ្នកឡើយ នោះអ្នកនឹងមិនអាចមានសុភមង្គលទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)