បុគ្គិលក្រុមហ៊ុនភាគច្រើនគឺមិនងាយមានផ្ទៃពោះក្រោយពេលដែលរៀបការរួចនោះទេ ដោយសារតែសម្ពាធការងារច្រើន ជាហេតុដែលធ្វើឲ្យគេពិបាកក្នុងការមានផ្ទៃពោះខ្លាំងណាស់ ដូចនេះតើមានវិធីអ្វីសម្រាប់ជួយគេឲ្យមានផ្ទៃពោះឆាប់នោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ហាត់ប្រាណ
អ្នកត្រូវតែព្យាយាមហាត់ប្រាណមួយចំនួនដូចជា ៖ ការដើរលឿន ការរត់យឺត ហែលទឹក និងការហាត់យូកាជាដើម ព្រោះក្រោយពេលដែលអ្នកហាត់រួច វានឹងជួយបង្កើនប្រពន្ធ័ការពាររាងកាយអ្នកឲ្យរឹងមាំ នោះអ្នកនឹងអាចមានផ្ទៃពោះលឿន។
របបអាហារ
អ្នកអាចបរិភោគអាហារមួយចំនួនដូចជា ៖ ពពួកសណ្តែក សណ្តែកដី ការ៉ុត និងស្ពៃបូកគោជាដើម ហើយអ្នកក៏អាចពិសារសាច់មួយចំនួនដូចជា ៖ សាច់គោ ថ្លើមមាន់ ស៊ុត និងសាច់ជ្រូក វាសុទ្ធតែជាអាហារដែលជួយអ្នកឲ្យមានផ្ទៃពោះទាំងអស់។
តម្រូវផ្លូវចិត្ត
អ្នកត្រូវតែរក្សាផ្លូវចិត្តអ្នកឲ្យបានល្អ ដោយមិនត្រូវមានអារម្មណ៍មិនប្រក្រតី ដោយជួនសប្បាយ ជួនកើតទុក្ខឡើយ ហើយក៏មិនត្រូវមានសម្ពាធផ្លូវចិត្តដែរ ព្រោះវាសុទ្ធតែអាចធ្វើឲ្យអ្នកពិបាកក្នុងការមានផ្ទៃពោះណាស់ ដោយសារតែរដូវអ្នកមកមិនទៀងទាត់ ទើបវាអាចធ្វើឲ្យអ្នកពិបាកក្នុងការមានកូន ដូចនេះអ្នកត្រូវតែរក្សាចិត្តឲ្យសប្បាយ បើមានរឿងអ្វីត្រូវតែនិយាយចេញមក មិនត្រូវលាក់ទុកក្នុងចិត្តឡើយ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
ការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកមួយចំនួនអាចជួយអ្នកឲ្យឆាប់មានផ្ទៃពោះបាន ដោយអ្នកមិនត្រូវតែងតែស្លៀកពាក់ខោអាវដែលតឹង ឬរឹបពេកទេ ហើយក៏មិនត្រូវពាក់ស្បែកជើងកែងច្រើនដែរ ម្យ៉ាងទៀតអ្នកក៏ត្រូវតែលាងសម្អាតទ្វារមាសអ្នកឲ្យបានស្អាតដូចគ្នា ព្រោះបើមិនស្អាត វានឹងពិបាកធ្វើឲ្យអ្នកមានកូនខ្លាំងណាស់ ដោយសារតែអ្នកអាចមានជំងឺឆ្លងផ្សេងៗបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)