នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកដែលចូលចិត្តញ៉ាំតែ។ អ្នកស្រាវជ្រាវបានរកឃើញថា ការញ៉ាំតែបីដងក្នុងមួយសប្តាហ៍មានជាប់ទាក់ទងនឹងជីវិតដែលរស់នៅកាន់តែយូរ និងសុខភាពល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប្រធាននៃការសិក្សានេះឈ្មោះថា Xinyan Wang ដែលមកពី Chinese Academy of Medical Sciences ទីក្រុងប៉េកាំងប្រទេសចិន បាននិយាយថា ទម្លាប់ញ៉ាំតែមានជាប់ទាក់ទងនឹងការថយចុះនៃការប្រឈមជំងឺបេះដូងសរសៃឈាម និងមូលហេតុនៃការស្លាប់ទាំងអស់។ ឥទ្ធិពលចំពោះសុខភាពដ៏ពេញនិយមនោះភាគច្រើនបានពីតែបៃតង ហើយរឿងនេះក៏កើតឡើងទៅលើអ្នកមានទម្លាប់ញ៉ាំតែរយៈពេលយូរៗដែរ។
យោងទៅតាមការវិភាគមួយដែលចុះផ្សាយក្នុង European Journal of Preventive Cardiology ដែលមានមនុស្សចូលរួមប្រមាណ ១០០៩០២នាក់ នៃគម្រោង China-PAR Project 2 ដែលគ្មានប្រវត្តិជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ឬមហារីកឡើយ។ អ្នកចូលរួមសិក្សានេះត្រូវបានចែកជាពីរក្រុម៖ អ្នកញ៉ាំតែ (៣ដងឡើងទៅក្នុងមួយសប្តាហ៍) និងមិនធ្លាប់ញ៉ាំតែសោះ (តិចជាងបីដងក្នុងមួយសប្តាហ៍) និងតាមដានជាមធ្យមរយៈពេល ៧.៣ឆ្នាំ។
ទម្លាប់នៃការញ៉ាំតែមានជាប់ទាក់ទងនឹងការជំរុញដល់សុខភាពល្អរយៈពេលច្រើនឆ្នាំមកហើយ ហើយក៏ជួយឲ្យមានអាយុវែងដែរ។ ឧទាហរណ៍ ការវិភាគដែលប៉ាន់ស្មានថា អ្នកញ៉ាំតែអាយុ ៥០ឆ្នាំ នឹងកើតមានជំងឺសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាលនៅរយៈពេល ១.៤១ឆ្នាំក្រោយ និងរស់នៅច្រើនជាងអ្នកមិនញ៉ាំតែសោះ ១.២៦ឆ្នាំ។
អ្នកមានទម្លាប់ញ៉ាំតែដែលរក្សាទម្លាប់បាននោះគឺអាចបន្ថយការប្រឈមនឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន ៣៩ភាគរយ ជំងឺបេះដូង និងដាច់សរសៃឈាមដល់ស្លាប់បាន ៥៦ភាគរយ និងមូលហេតុនៃការស្លាប់ទាំងអស់ ២៩ភាគរយ នៅពេលប្រៀបធៀបជាមួយនឹងអ្នកដែលមិនមានទម្លាប់ញ៉ាំតែ។
យ៉ាងណាមិញ វាមិនមានទំនាក់ទំនងណាមួយណាមួយដែលគេសង្កេតឃើញចំពោះតែខ្មៅឡើយ។ យោងទៅតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា មានកត្តាពីរយ៉ាងដែលអាចចូលរួមចំពោះរឿងនេះ។ ទី១ តែបៃតងគឺជាប្រភពដែលសម្បូរទៅដោយសារធាតុ Polyphenols ដែលជួយការពារប្រឆាំងនឹងជំងឺបេះដូងសរសៃឈាម និងកត្តាប្រឈមមុខរបស់វារួមទាំងការលើសសម្ពាធឈាម និងការលើសជាតិខ្លាញ់ក្នុងឈាមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទី២ តែខ្មៅច្រើនតែញ៉ាំជាមួយទឹកដោះគោ ដែលការសិក្សាពីមុនបានបង្ហាញថា វាអាចមានឥទ្ធិពលបញ្ជ្រាសទៅលើសុខភាព ជាពិសេសមុខងារសរសៃឈាមបាន៕