ជំងឺមហារីកមានលក្ខណៈខុសគ្នាអាស្រ័យទៅតាមតំបន់នៃរាងកាយដែលវាចាប់ផ្តើមកើត ហើយក៏ផ្អែកទៅលើការកំណត់រោគវិនិច្ឆ័យ ការព្យាបាល និងមូលហេតុដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែទំនាក់ទំនងញឹកញាប់រវាងជំងឺមហារីកគ្រប់ប្រភេទគឺថា ការកំណត់រោគវិនិច្ឆ័យទាន់ពេលវេលាអាចជួយផ្តល់នូវការព្យាបាលយ៉ាងជោគជ័យ ហើយក៏ពង្រឹងដល់អត្រានៃការរស់មានជីវិតរបស់អ្នកជំងឺទៀត។
ការព្យាបាលជំងឺមហារីកប្រភេទ Immunotherapy គឺជាវិធីដែលគេប្រើប្រាស់ជាញឹកញាប់ ហើយក៏ជាផ្នែកដ៏សំខាន់មួយនៃការព្យាបាលជំងឺមហារីកដែរ។ ប៉ុន្តែ អ្នកជំងឺខ្លះមិនឆ្លើយតបដូចការរំពឹងទុក ឬការចង់បានឡើយ ដែលជាហេតុនាំឲ្យថយចុះអត្រានៃការមានជីវិតរស់នៅ។ យោងទៅតាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា បញ្ហានេះអាចដោះស្រាយបានតាមរយៈការប្រើវ៉ាក់សាំងបង្ការជំងឺផ្តាសាយ។
ទោះបីជាមានការទទួលស្គាល់មួយចំនួនពី FDA ក៏ដោយ នៅពេលអ្នកស្រាវជ្រាវចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយទៅក្នុងដុំសាច់មហារីក កោសិកាប្រព័ន្ធភាពស៊ាំនឹងទៅវាយប្រហារដុំសាច់មហារីកនោះ។ ការសិក្សាបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវពី Rush University Medical Centre ហើយក៏ត្រូវបានចុះផ្សាយក្នុង Proceedings of the National Academy of Sciences ដែរ។
អ្នកស្រាវជ្រាវនិយាយថា ពួកគេកំពុងតែព្យាយាមយល់ដឹងអំពីរបៀបដែលប្រព័ន្ធភាពស៊ាំខ្លាំងឆ្លើយតបប្រឆាំងនឹងភ្នាក់ងារបង្កជំងឺផ្តាសាយ អាចពង្រឹងដល់ការឆ្លើយតបប្រព័ន្ធភាពស៊ាំប្រឆាំងនឹងដុំសាច់មហារីក។ នៅពេលគេយកទិន្នន័យមកពី National Cancer Institute គេបានរកឃើញថា អ្នកជំងឺមហារីកសួតដែលគេងពេទ្យក្រោយពីមានការបង្ករោគនៅសួតដែលបង្កឡើងដោយមេរោគផ្តាសាយធំ អាចរស់នៅយូរជាងអ្នកជំងឺដែលមិនបានឆ្លងជំងឺនេះ។
វ៉ាក់សាំងបង្ការជំងឺផ្តាសាយ ៥ប្រភេទខុសៗគ្នាចាប់ពីឆ្នាំ ២០១៧ ទៅ ១៨ ត្រូវបានគេប្រើប្រាស់សម្រាប់ការស្រាវជ្រាវ ហើយក្នុងនោះមានបួនមុខត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ដុមសាច់មហារីក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)លទ្ធផលទាំងនេះអាចជួយអ្នកជំងឺដែលឆ្លើយតប ឬមិនឆ្លើយតបនឹងការព្យាបាលបែប Immunotherapy ផ្សេងៗទៀតនៅពេលវ៉ាក់សាំងបង្ការជំងឺផ្តាសាយត្រូវបានចាក់ចូលទៅក្នុងដុំសាច់មហារីក៕