ជំងឺអ៊ុតស្វាយគឺជាការបង្ករោគដោយវីរុសដ៏កម្រសមួយដែលបង្កជាការរមាស់ និងពងបែកលើស្បែក។ ជំងឺអ៊ុតស្វាយគឺជាជំងឺឆ្លងដ៏កាចសាហាវ ហើយក្មេងៗគឺប្រឈមខ្ពស់ជាងគេក្នុងការឆ្លងជំងឺនេះនៅសាលារៀន ឬមិត្តរួមថ្នាក់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺអ៊ុតស្វាយគឺជាជំងឺមួយដែលមានលក្ខណៈល្អបំផុតនៅពេលបង្ការបានចៀសជាងព្យាបាល ហើយវ៉ាក់សាំងបង្ការជំងឺនេះអាចមានជាថ្នាំលេបដើម្បីជួយបង្ការជំងឺនេះបាន។ បើសិនជាឆ្លងជំងឺនេះហើយ វាច្រើនតែជាវិញដោយខ្លួនឯង និងស្រាកស្រាន្តទៅវិញក្នុងរយៈពេលពីរបីថ្ងៃក្រោយ។ យ៉ាងណាមិញ សេចក្តីរាយការណ៍ថ្មីមួយបានដាក់បម្រាមថា ឪពុកម្តាយជាអាចថែរក្សាការព្យាបាលដោយខ្លួនឯង ជាពិសេសជាមួយនឹងការលេបថ្នាំ។
ឪពុកម្តាយត្រូវបានដាក់បម្រាមអំពីការប្រើប្រាស់ថ្នាំ Ibuprofen ក្នុងការព្យាបាលកូនដែលកំពុងតែមានជំងឺអ៊ុតស្វាយ។ ការសិក្សាបានបញ្ជាក់ថា ថ្នាំ Paracetamonl និង Ibuprofen គឺជាថ្នាំបំបាត់ការឈឺចាប់ញឹកញាប់បំផុតសម្រាប់ព្យាបាលរោគសញ្ញាជំងឺអ៊ុតស្វាយ។ យ៉ាងណាមិញ វាប្រហែលជាមានផលរំខានទៅលើសុខភាពក្មេងក្នុងរយៈពេលវែងបាន។
យោងទោតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ថ្នាំនេះជាប្រភេទថ្នាំប្រឆាំងការរលាក និងអាចបង្កើនការប្រឈមនឹងការបង្ករោគ និងប្រតិកម្មស្បែកនៅថ្ងៃអនាគតទោះបីជាវាមានប្រសិទ្ធភាពល្អក្នុងការព្យាបាលរោគសញ្ញាជំងឺអ៊ុតស្វាយក៏ដោយ។ បម្រាមនេះត្រូវបានគេនិយាយរួចហើយកាលពីមុននៅពេលឪពុកម្តាយបាយប្រាប់អំពីរូបភាពនៃផលរំខានរបស់ថ្នាំដែលគេប្រើលើកូនរបស់ខ្លួន។ បម្រាមថ្មីនោះគឺចាំថា មិនវប្រើប្រាស់ថ្នាំដើម្បីព្យាបាលការបង្ករោគអ៊ុតស្វាយឡើយ។ ថ្នាំនេះអាចមានប្រតិកម្មនឹងវីរុស និងធ្វើឲ្យវាជ្រៀតចូលទៅក្នុងស្បែកកាន់តែជ្រៅ បង្កជាការបង្ករោគនៅស្បែកកាន់តែធ្ងន់ធ្ងរនៅថ្ងៃអនាគត់បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យោងទៅតាមបញ្ហានេះ ការប្រើប្រាស់ថ្នាំ Paracetamol សម្រាប់ក្តៅខ្លួន Calamine Lotion សម្រាប់បំបាត់រមាស់ និងឲ្យកូនញ៉ាំទឹកគ្រប់គ្រាន់សម្រាប់ការព្យាបាលជំងឺអ៊ុតស្វាយយ៉ាងល្អហើយ៕