យើងខ្ញុំជឿជាក់ថាសុភាពនារីទាំងឡាយមិនចង់បានមុខដ៏ធំ ហើយអាក្រក់មើលនោះទេ ព្រោះវាធ្វើឲ្យអ្នកដទៃអាចរត់អស់នៅពេលដែលឃើញអ្នក។ ដូចនេះបើអ្នកមិនចង់មានមុខកាន់តែធំទៅៗ អ្នកមិនត្រូវមានទម្លាប់អាក្រក់ដូចខាងក្រោមឡើយ។ បើពុំដូច្នោះទេមុខអ្នកនឹងជួយសង្គ្រោះមិនបានឡើយ។ តើមានទម្លាប់អ្វីខ្លះដែលអាចធ្វើឲ្យមុខអ្នកកាន់តែធំដោយមិនដឹងខ្លួន? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនត្រូវទំពារស្ករកៅស៊ូច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអ្នកចេញអាស៊ីតក្រពះច្រើន ជាហេតុដែលអាចធ្វើឲ្យអ្នកចង់ក្អួត ជាងនេះទៅទៀតវានឹងធ្វើឲ្យមុខអ្នកកាន់តែធំ ដោយសារតែមាត់អ្នកទំពារមិនឈប់។
- អ្នកមិនត្រូវតែងតែបរិភោគចំណីដែលរឹងឡើយ ព្រោះនៅពេលដែលអ្នកបរិភោគ អ្នកត្រូវការប្រើកម្លាំងមាត់ខ្លាំងដើម្បីទំពារ នោះយូរទៅមាត់អ្នកនឹងប្រែរូបរាងជាមិនខាន។
- អ្នកមិនត្រូវបរិភោគអាហារដែលប្រៃច្រើននោះទេ ព្រោះវាអាចស្រូបយកជាតិទឹកពីក្នុងឈាមអ្នក ជាហេតុដែលងាយធ្វើឲ្យមុខអ្នកមានអាការៈហើមខ្លាំងណាស់ ហើយថែមទាំងមិនល្អចំពោះបេះដូងអ្នកទៀតផង។
- អ្នកមិនត្រូវតែងតែមិនមានសកម្មភាពលើមុខដោយមិនសូវសើច និងនិយាយទេ ព្រោះនៅពេលដែលអ្នកមិនកម្រើកមុខរបស់អ្នក អាស៊ីតខ្លាញ់នឹងកកជាប់នៅលើមុខរបស់អ្នក វាមិនអាចរំលាយឡើយ នោះវានឹងធ្វើឲ្យមុខអ្នករីកធំបាន។
- អ្នកមិនត្រូវយកស្មានិងមុខរបស់អ្នកកៀបទូរសព្ទ័ដើម្បីនិយាយឡើយ ព្រោះវាអាចធ្វើឲ្យទម្រង់មុខអ្នកប្រែប្រួល មិនស្មើរគ្នា ដូចនេះវានឹងធ្វើឲ្យមុខអ្នកក្លាយជាមុខដែលចម្លែកខ្លាំងណាស់។
- អ្នកមិនត្រូវក្រាបលើតុដើម្បីគេងឡើយ ព្រោះវាមិនត្រឹមតែប៉ះពាល់បេះដូងអ្នក និងការដកដង្ហើមរបស់អ្នក ថែមទាំងអាចប៉ះពាល់ដល់ទម្រង់មុខអ្នកទៀតផង ដោយសារតែនៅពេលដែលអ្នកគេង អ្នកសង្កត់លើមុខអ្នកខ្លាំងពេក នោះយូរទៅមុខអ្នកនឹងប្រែប្រួល ហើយថែមទាំងមានស្នាមជ្រួញច្រើនទៀតផង។
- អ្នកមិនត្រូវមានទម្លាប់ខាំមាត់សង្កត់ធ្មេញនោះទេ ព្រោះវាអាចធ្វើឲ្យចង្ការអ្នកធ្លាក់ចុះ ជាហេតុដែលអាចធ្វើឲ្យមុខអ្នករីកធំពីមួយថ្ងៃទៅមួយថ្ងៃ។
- អ្នកមិនត្រូវយកដៃអ្នកសង្កត់ចង្ការអ្នកដើម្បីអានសៀវភៅ ឬលួចគេងនៅសាលាឡើយ ព្រោះសកម្មភាពនេះអាចធ្វើឲ្យមុខអ្នកមិនស្មើរគ្នា ជាហេតុដែលធ្វើឲ្យមួយចំហៀរតូច និងមួយចំហៀរធំ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)