តើអ្នកឆ្ងល់ទេនៅពេលដែលអ្នកអានចំណងជើងនេះ?តាមពិតចំណងជើងនេះចង់ប្រាប់អ្នកថានៅពេលដែលអ្នកមានជំងឺគេងមិនលក់ អ្នកមិនចាំបាច់ប្រើថ្នាំទេ តែអ្នកអាចប្រើចំណីអាហារមកធ្វើឲ្យអ្នកគេងលក់បាន។ដូចនេះតើចំណីណាខ្លះដែលអាចធ្វើឲ្យអ្នកគេងលក់ស្រួលនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចផឹកទឹកដោះគោក្តៅនៅមុនពេលគេងបាន ដោយសារនៅក្នុងទឹកដោះគោមានសារធាតុម្យ៉ាងដែលអាចធ្វើឲ្យខួរក្បាលអ្នកស្ងប់ ដូចនេះបើអ្នកគេងមិនលក់ អ្នកអាចសាកល្បងផឹកវាបាន។
- អ្នកអាចបរិភោគបាយដែលដាំពីអង្ករដែលក្រហូបមុនពេលគេង៤ម៉ោង នោះវានឹងជួយឲ្យអ្នកចូលគេងយ៉ាងស្រួល ដោយមិនមានអាការៈគេងមិនលក់ឡើយ។
- អ្នកក៏អាចឆុងស្រូវសាលីជាមួយទឹកដោះគោមកបរិភោគបានដែរ ព្រោះវាក៏ជាអាហារដែលជួយឲ្យអ្នកចូលគេងបានលឿនដូចគ្នា។
- អ្នកអាចបរិភោគចេកបានបើអ្នកមានអាការៈគេងមិនលក់ ព្រោះនៅក្នុងចេកមានម៉ាញ៉េស្យូម ដែលអាចធ្វើឲ្យអ្នកអាចបន្ធូរសាច់ដុំពេញរាងកាយបាន ដូចនេះអ្នកនឹងងាយស្រួលគេងលក់ណាស់ មិនត្រឹមតែប៉ុណ្ណោះចេកអាចជួយឲ្យសរសៃឈាមអ្នកដើរស្រួលទៀតផង។
- បើអ្នកគេងមិនលក់ អ្នកអាចសាកល្បងបរិភោគដំឡូង ល្ហុង និងដំឡូងបារាំង ព្រោះវាមានប៉ូតាស្យូម ដែលអាចជួយអ្នកឲ្យគេងលក់ស្រួល ដោយមិនចាំបាច់ប្រើថ្នាំឡើយ។
- ផ្លែCherryក៏ជាផ្លែដែលអាចធ្វើឲ្យអ្នកគេងដែរ ដោយអ្នកអាចយកវាទៅកិនជាទឹកផ្លែឈើផឹកបាន នោះវានឹងលើកតម្កើងអត្រានៃការគេងលក់របស់អ្នក ធ្វើឲ្យអ្នកឆាប់គេងនៅពេលដែលឡើងដល់លើគ្រែ ដូចនេះអ្នកអាចសាកល្បងផឹកវាបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)