ធ្លាប់ដឹងទេថាត្រឹមការជិះកង់ធម្មតាក៏អាចជាលំហាត់ប្រាណមួយដ៏ប្រសើរសម្រាប់សុខភាពរាងកាយផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ថាតើការជិះកង់អាចផ្ដល់អត្ថប្រយោជន៍ល្អយ៉ាងណាខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលវិជ្ជមាននៃការជិះកង់ ៖

១. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ការជិះកង់ជួយពង្រឹងសាច់ដុំបេះដូង បញ្ចុះសម្ពាធឈាម និងបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អដែលសុទ្ធតែជាកត្តាសំខាន់ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរចៀសផុតហានិភ័យនៃជំងឺបេះដូង ឬសូម្បីតែជំងឺដាច់សសៃឈាមខួរក្បាល។

២. ធ្វើឱ្យឆ្អឹងនិងសន្លាក់រឹងមាំ

ការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាគន្លឹះដ៏ងាយនិងមានប្រសិទ្ធភាពបំផុតមួយដើម្បីទប់ស្កាត់ជំងឺពុកឆ្អឹង រួមទាំងបញ្ហារលាកឈឺចាប់សន្លាក់។ ហើយការជិះកង់ជាលំហាត់ប្រាណកម្រិតស្រាលមួយដែលសាកសមបំផុតដែលអ្នកគួរសាកល្បងដើម្បីពង្រឹងសុខភាពឆ្អឹងនិងសន្លាក់។

៣. ជួយឱ្យស្រកទម្ងន់

ចង់ស្រកទម្ងន់ដែលច្រើនលើសមែនទេ? មិនពិបាកឡើយ! ចូរសាកល្បងចាប់ផ្ដើមជិះកង់ជាប្រចាំ។ ការធ្វើបែបនេះជួយដុតបំផ្លាញកាឡូរីនិងខ្លាញ់មិនល្អបានយ៉ាងឆាប់រហ័ស។

៤. ជួយឱ្យអារម្មណ៍កាន់តែល្អប្រសើរជាងមុន

ការជិះកង់ក៏ជាលំហាត់ប្រាណកម្រិតស្រាលមួយដែលអាចជួយបង្កើនអារម្មណ៍ល្អប្រសើរផងដែរ។

៥. កាត់បន្ថយស្ត្រេស

ប្រសិនបើមានអារម្មណ៍តានតឹង ឬស្ត្រេសខ្លាំង អ្នកអាចសាកល្បងជិះកង់ដើម្បីទប់ទល់នឹងបញ្ហា។ នោះក៏ព្រោះតែការជិះកង់ជាលំហាត់ប្រាណដ៏ងាយនិងប្រសើរបំផុតមួយដើម្បីលើកកម្ពស់អារម្មណ៍ល្អប្រសើរ៕