ការឈឺពោះបែបរមួលៗច្រើនតែសម្តៅទៅលើការឈឺពោះ ឬមិនមានផាសុកភាពក្នុងតំបន់ចម្លោះទ្រូង និងគ្រលាន។ មូលហេតុរបស់វាមានចាប់ពីការទល់លាមក រហូតដល់ការទាស់អាហារ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដើម្បីបំបាត់អាការៈឈឺពោះបែបរមួលៗតិចតួចនៅផ្ទះ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ក្រេបទឹកបន្តិច
- ចំពោះភេសជ្ជៈកីឡាវិញ ញ៉ាំតែបន្តិចទៅបានហើយ
- ចូរចៀសវាងអាហាររឹងរយៈពេលពីរបីម៉ោងដំបូង
- បើសិនជាអ្នកក្អួត ចូររងចាំ ៦ម៉ោងហើយចាំញ៉ាំអាហារតិចៗ និងតូចៗដូចជា នំស្រួញជាដើម
- មិនត្រូវលេបថ្នាំអ្វីទាំងអស់បើសិនជាមិនមានការពិគ្រោះជាមួយគ្រូពេទ្យទេ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាការឈឺពោះបែបរមួលមានជាប់ទាក់ទងនឹងអាការៈណាផ្សេងទៀតដូចជា ហើមពោះជាប់ រាករូស ស្រកទម្ងន់ ឬក្តៅខ្លួន៕