អង្ករសម្រូបគឺជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលត្រូវបានគេចាត់ទុកថាជាអាហារផ្តល់សុខភាព។ វាមិនដូចអង្ករយើងធម្មតាទេ ដោយសារតែវាផ្ទុកទៅដោយ អាមីដុង Endosperm ប៉ុណ្ណោះ តែអង្ករសម្រូបសម្បូរទៅដោយសារធាតុសមានជីវជាតិ និងស្រទាប់របស់គ្រាប់ធញ្ញជាតិ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខណៈពេលដែលវាសម្បូរជីវិជាតិជាងអង្ករសធម្មតា តែអង្ករសម្រូបសម្បូរទៅដោយកាបូអ៊ីដ្រាត។
អង្ករសម្រូបគឺជាអាហារផ្តល់សុខភាពមួយប្រភេទដែលអាចបញ្ចូលក្នុងរបបអាហារមានតុល្យភាព ទោះបីជាអ្នកមានជំងឺទឹកនោមផ្អែមក៏ដោយ។ អង្ករសម្រូបគឺជាប្រភពដ៏ល្អមួយនៃជាតិសរសៃ អង់ទីអុកស៊ីដង់ និងវីតាមីន ព្រមទាំងជាតិរ៉ែជាច្រើន។ អ្វីដែលកាន់តែពិសេសនោះគឺថា គ្រាប់ធញ្ញជាតិមួយនេះសម្បូរទៅដោយសារធាតុ Falvonoids ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយ ហើយអាចបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺបេះដូង មហារីក និងជំងឺភ្លេចភ្លាំងពេលចាស់ជរា។ អំណះអំណាងមួយបញ្ជាក់ថា អាហារសម្បូរជាតិសរសៃដូចជាអង្ករសម្រូបបែបនេះមានប្រយោជន៍ដល់សុខភាពនៃការរំលាយអាហារ និងបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃ។ វាក៏ជួយបង្កើនភាពឆ្អែត និងជំនួយដល់ការសម្រកទម្ងន់បានទៀត។
សំណូួរដែលគេសួរច្រើននោះគឺថា តើអ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំអង្ករសម្រូបបានឬអត់? គួរតែអរគុណដល់ជាតិសរសៃដ៏ច្រើនរបស់អង្ករសម្រូប ដែលវាអាចជួយបន្ថយជាតិស្ករក្នុងឈាមក្រោយបាយរួចលើអ្នកធាត់ៗ ព្រមទាំងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ ការគ្រប់គ្រងជាតិស្ករក្នុងឈាមទូទៅមានសារៈសំខាន់ណាស់ក្នុងការបង្ការ ឬពន្យាពេលការវិវត្តន៍របស់ជំងឺទឹកនោមផ្អែម។
ក្នុងការសិក្សារយៈពេល ៦សប្តាហ៍មួយទៅលើស្រ្តីចំនួន ៤០នាក់ដែលធាត់ ឬធាត់ជ្រុល បានញ៉ាំងអង្ករសម្រូប ១៥០ក្រាមក្នុងមួយថ្ងៃ ឃើញថា អាចសម្រកទម្ងន់បានយ៉ាងគួរឲ្យកត់សម្គាល់។ ការសម្រកទម្ងន់គឺជារឿងដ៏សំខាន់មួយសម្រាបអ្នកដែលដឹងថាមានជំងឺទឹកនោមផ្អែមប្រភេទទី២ហើយ។
លើសពីនេះទៅទៀត អត្ថប្រយោជន៍ធំៗសម្រាប់អ្នកជំងឺទឹកនោមផ្អែមក្រោយពេលញ៉ាំអង្ករសម្រូបនោះគឺថា វាប្រហែលជាជួយបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមតាំងពីដំបូងមកម្លេះ។ តាមការសិក្សាមួយទៅលើមនុស្សពេញវ័យប្រមាណ ១៩៧២២៨នាក់ដែលបានញ៉ាំអង្ករសម្រូបយ៉ាងហោចណាស់ ២ពេលក្នុងមួយសប្តាហ៍ ឃើញថាអាចបន្ថយការប្រឈមនឹងជំងឺតឹកនោមផ្អែមប្រភេទទី២បានយ៉ាងគួរឲ្យកត់សម្គាល់។
ខណៈពេលដែលយន្តការនេះមិនទាន់យល់ដឹងពេញលេញ តែវាត្រូវបានគេគិតថា អាហារមានជាតិសរសៃខ្ពស់របស់អង្ករសម្រូបគឺទទួលខុសត្រូវខ្លាំងទៅលើឥទ្ធិពលវិជ្ជមានមួយនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ អង្ករសម្រូបមានជាតិម៉ាញ៉េស្យូមខ្ពស់ដែលជាប់ទាក់ទងនឹងការថយចុះរបស់ជំងឺទឹកនោមផ្អែមប្រភេទទី២ផង៕