យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា សុខភាពផ្លូវភេទត្រូវបានគេឲ្យនិយមន័យថា ជាស្ថានភាពរបស់រាងកាយ ផ្លូវចិត្ត និងសង្គមដែលទាក់ទងគ្នានឹងផ្លូវភេទ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តាមការស្រាវជ្រាវថ្មីក៏បាននិយាយថា សុខភាពផ្លូវភេទគឺជារឿងដែលគ្របដណ្តប់មួយទៅលើការប្រឈមនឹងសុខភាពខុសៗគ្នាដូចជា ជំងឺកាមរោគ ការមានកូនដោយចៃដន្យ បញ្ហាមុខងារផ្លូវភេទ។ ការសិក្សាក៏បាននិយាយថា ស្រ្តីប្រមាណ ៤៧.៥ភាគរយគឺខ្សោយសុខភាពផ្លូវភេទតែម្តង។
តើអ្វីទៅដែលធ្វើឲ្យខ្សោយសុខភាពផ្លូវភេទលើស្រ្តី? អ្នកស្រាវជ្រាវបានបញ្ជាក់ថា ស្រ្តីដែលខ្សោយផ្លូវភេទអាចបណ្តាលមកពីមូលហេតុរយៈពេលខ្លីរហូតដល់រយៈពេលវែង ហើយអាចជាមកវិញ និងមិនជាមកវិញ។ ភាពខ្សោយខាងផ្លូវភេទអាចបង្កឡើងដោយបញ្ហារាងកាយតូចមួយ ឬជំងឺធ្ងន់ធ្ងរដល់អាយុជីវិតក៏មានដែរ។ សុខភាពផ្លូវភេទក៏មានរឿងច្រើនដែលត្រូវធ្វើជាមួយនឹងសុខភាពផ្លូវចិត្ត និងស្ថានភាពជីវិតដែរ។
បញ្ហាផ្ទាល់ខ្លួន
បញ្ហាផ្ទាល់ខ្លួនដូចជា បញ្ហាទំនាក់ទំនងរវាងស្រ្តីនិងបុរសអាចនាំឲ្យខ្សោយសុខភាពផ្លូវភេទដែរ។ បញ្ហាផ្ទាល់ខ្លួនផ្សេងៗទៀតអាចជាបញ្ហាផ្លូវចិត្តដូចជា បាក់ទឹកចិត្ត និងថប់អារម្មណ៍ជាដើម។ ស្ថានភាពជីវិតដូចជាស្រ្តេសនៅកន្លែងធ្វើការ ឬនៅផ្ទះអាចនាំឲ្យខ្សោយសកម្មភាពផ្លូវភេទ និងសុខភាពផ្លូវភេទខ្សោយ។
បញ្ហារោគស្រ្តី
បញ្ហានៅអាងត្រគាក សរីរាង្គប្រដាប់បន្តពូជ និងបញ្ហារោគស្រ្តីផ្សេងៗទៀតអាចបង្កជាការឈឺចាប់ មិនមានផាសុកភាព និងបន្ថយភាពរីករាយពីសកម្មភាពផ្លូវភេទ សុទ្ធតែធ្វើឲ្យខ្សោយសុខភាពផ្លូវភេទបានទាំងអស់។ ភាពស្ងួតទ្វារមាសបង្កឡើងដោយបម្រែបម្រួលអ័រម៉ូន និងការឆ្លើយតបរបស់ថ្នាំអាចធ្វើឲ្យសកម្មភាពផ្លូវភេទមិនមានផាសុកភាពសម្រាប់ស្រ្តីបាន។ ជំងឺកាមរោគ ការរលាក ឬការខូចសរសៃប្រសាទអាចធ្វើឲ្យមានអាការៈឈឺចាប់ខ្លាំង ហើយក៏ខ្សោយផ្លូវភេទធ្ងន់ធ្ងរផងដែរ។ វដ្តរដូវមិនទៀងទាត់ ជំងឺអង់ដូម៉ែត្រ ជំងឺគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែគឺជាបញ្ហារោគសស្រ្តីផ្សេងទៀតដែលនាំឲ្យខ្សោយផ្លូវភេទខ្លាំងដែរ។ ការមានផ្ទៃពោះដោយចៃដន្យ មានផ្ទៃពោះអាយុក្មេងពេក ការបំពានផ្លូវភេទនិងកត្តាផ្សេងៗទៀតអាចប៉ះពាល់ដល់សរីរាង្គប្រដាប់បន្តពូជយ៉ាងគួរឲ្យកត់សម្គាល់។
បញ្ហារាងកាយ
បញ្ហារាងកាយដែលក្រៅពីសរីរាង្គប្រដាប់បន្តពូជក៏អាចនាំឲ្យថយចុះដល់ការភ្ញោចផ្លូវភេទ និងសកម្មភាពផ្លូវភេទ ព្រមទាំងសុខភាពផ្លូវភេទផងដែរ។ ភាពអស់កម្លាំង នឿយហត់ ជំងឺក្នុងខ្លួន អតុល្យភាពអ័រម៉ូន រ៉ាំងរដូវ ការមករដូវ ការញ៉ាំគ្រឿងស្រវឹងសុទ្ធតែជាកត្តានាំឲ្យខ្សោយសុខភាពផ្លូវភេទដែរ។
ការព្យាបាល និងប្រើថ្នាំ
ការព្យាបាលដែលកំពុងតែប្រើដូចជា ការព្យាបាលដោយបាញ់កាំរស្មីលើជំងឺមហារីក លេបថ្នាំបញ្ចុះសម្ពាធឈាម សុទ្ធតែអាចប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់ស្រ្តី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ថ្នាំនេះអាចធ្វើឲ្យស្ងួតទ្វារមាសបាន។ ថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងថ្នាំលេបក្នុងពេលព្យាបាលមហារីកក៏អាចធ្វើឲ្យកម្រិត Serotonin ចុះទាប និងប៉ះពាល់ដល់ចំណង់ផ្លូវភេទបាន៕