ការគ្រប់គ្រងការឈឺចាប់ក្នុងពេលសម្រាលកូនគឺជាជម្រើសផ្ទាល់ខ្លួនរបស់ស្រ្តីម្នាក់ៗ ដោយខ្លះចង់ប្រើថ្នាំ និងមិនបាច់ប្រើថ្នាំ។ ខាងក្រោមនេះខ្ញុំសូមចែករំលែកនូវការឈឺចាប់បែបធម្មជាតិមួយចំនួនដែលអ្នកអាចធ្វើក្នុងពេលសម្រាលកូនបាន៖
- អនុវត្តវិធីបន្ធូរអារម្មណ៍ និងដកដង្ហើមជ្រៅៗ
- សម្រួលការឈឺចាប់ជាមួយនឹងការងូតទឹកក្តៅ ឬសុំឲ្យប្តីម៉ាស្សាឲ្យ
- ប្រើប្រាស់វិធីព្យាបាលដោយក្តៅ និងត្រជាក់ដូចជា ការស្អំទឹកត្រជាក់នៅលើថ្ងាស និងស្អំទឹកក្តៅនៅលើចង្កេះ
- ជ្រើសរើសជំហរណាមួយដែលផ្តល់ផាសុកភាពបំផុតក្នុងពេលសម្រាល ដោយអាចជាការឈរ អង្គុយត្រេតខ្លួន ឬអង្គុយត្រង់៕