អ្នកស្រាវជ្រាវបានរកឃើញថា សុខភាពផ្លូវភេទមិនល្អទំនងជាកើតឡើងជាញឹកញាប់លើស្រ្តី និងប៉ះពាល់ដល់ពួកគេច្រើនជាងបុរស។ តាមការសិក្សាដែលចុះផ្សាយក្នុងសារព័ត៌មាន BMC Public Health ដែលធ្វើទៅលើស្រ្តី និងបុរសប្រមាណ ១២១៣២នាក់ បានឲ្យដឹងថា ក្នុងនោះមានបុរស ១៧ភាគរយ និងស្រ្តី ៤៧.៥ភាគរយមានសុខភាពផ្លូវភេទខ្សោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សុខភាពផ្លូវភេទប្រៀបដូចជាឆ័ត្រអ៊ីចឹងដែលគ្របដណ្តប់ទៅលើកត្តាប្រឈមនឹងសុខភាពជាច្រើនខុសៗគ្នាដូចជា ជំងឺកាមរោគ ការមានផ្ទៃពោះដោយចៃដន្យ បញ្ហាមុខងារផ្លូវភេទ និងសកម្មភាពផ្លូវភេទ។ ការយល់ដឹងកាន់តែច្រើនអំពីរបៀបដែលការប្រឈមនឹងឆ្លងទៅប្រជាជនគឺជារឿងចាំបាច់ដើម្បីពង្រឹងដល់កម្មវិធីថែរក្សាសុខភាពផ្លូវភេទ។
ដើម្បីមានគំនិតកាន់តែល្អអំពីរបៀបដែលសុខភាពផ្លូវភេទមានលក្ខណៈប្រែប្រួលក្នុងប្រជាជនអង់គ្លេស ក្រុមអ្នកស្រាវជ្រាវបានតាមដានលក្ខណៈសម្គាល់សុខភាពផ្លូវភេទជាច្រើនដូចជា ជំងឺកាមរោគ ឬបញ្ហាមុខងារផ្លូវភេទលើបុរស និងស្រ្តីដែលមានភាពសកម្មខាងផ្លូវភេទ ១២១៣២នាក់ អាយុពី ១៦ ទៅ៧៤ឆ្នាំ មកពីប្រទេសអង់គ្លេស ស្កុតឡេន និងវ៉េល ដែលត្រូវបានធ្វើការសម្ភាសន៍នៅចន្លោះឆ្នាំ ២០១០ និង ២០១២។
ពួកគេក៏បានពិនិត្យទៅលើទំនាក់ទំនងជាច្រើននៃសុខភាពផ្លូវភេទ សុខភាពធម្មតា និងលក្ខណៈរបៀបរស់នៅព្រមទាំងភាពរីករាយ ឬមិនសប្បាយចិត្តជាមួយនឹងជីវិតផ្លូវភេទរបស់មនុស្សម្នាក់។ ផ្អែកទៅតាមលក្ខណៈសម្គាល់នៃសុខភាពផ្លូវភេទ អ្នកស្រាវជ្រាវបានសម្គាល់លក្ខណៈសុខភាពផ្លូវភេទជាប្រភេទរបស់វា។
ក្នុងនោះដែរ ចំណាត់ថ្នាក់សុខភាពផ្លូវភេទពីរបន្ថែមត្រូវបានសម្គាល់ឃើញតែលើស្រ្តីប៉ុណ្ណោះ ដោយមាន ខ្សោយខាងការចាប់អារម្មណ៍ផ្លូវភេទ មាន ២៩ភាគរយ និង ចំណាត់ថ្នាក់មានតម្លៃខ្ពស់មានតែ ២ភាគរយប៉ុណ្ណោះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ហេតុដូច្នេះហើយទើបអ្នកស្រាវជ្រាវសម្គាល់ឃើញថា មនុស្សស្រីងាយនឹងមានភាពខ្សោយខាងសុខភាពផ្លូវភេទជាងបុរសដោយសារតែមិនសូវចាប់អារម្មណ៍រឿងផ្លូវភេទនេះឯង៕