មនុស្សរាប់លាននាក់ទូទាំងពិភពលោកដែលមានជំងឺតឹកនោមផ្អែម និងជំងឺបេះដូងដូចជាខ្សោយបេះដូង នឹងបន្តក្លាយទៅជាមូលហេតុដែលនាំឲ្យស្លាប់ច្រើនជាងគេង។ ខណៈពេលដែលទំនាក់ទំនងនេះកាលពីមុនគេរកឃើញអំពីមូលហេតុ និងឥទ្ធិពលរបស់វាហើយ តែវាគឺជារឿងប្រយោលទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ការសិក្សាថ្មីមួយបានរកឃើញថា ជំងឺទឹកនោមផ្អែមអាចនាំឲ្យអ្នកជំងឺទៅជាខ្សោយបេះដូងបាន ហើយក៏ប្រឈមកាន់តែខ្លាំងនឹងការស្លាប់ដែរ។ ដូច្នេះហើយយកល្អគួរតែធានាថា អ្នកបានបន្ថយការកើតនឹងជំងឺទឹកនោមផ្អែម ហើយក៏បន្ថយការប្រឈមនឹងជំងឺបេះដូងដែរ។ ទោះបីជាអ្នកមានជំងឺទឹកនោមផ្អែមក៏ដោយ ការគ្រប់គ្រងជំងឺនេះបានល្អអាចជួយបន្ថយការប្រឈមនឹងជំងឺបេះដូង និងខ្សោយបេះដូងបាន ដែលបណ្តាលមកពីការលើសជាតិស្ករក្នងុឈាម។
ហាត់ប្រាណទៀងទាត់
ខណៈពេលដែលអ្នកកំពុងតែព្យាយាមបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ឬការប្រឈមនៃជំងឺបេះដូងដោយសារតែការលើសជាតិស្ករក្នុងឈាម ការហាត់ប្រាណនឹងក្លាយទៅជាគន្លឹះដ៏សំខាន់។ ចូរប្រើប្រាស់ការហាត់ប្រាណជាផ្នែកមួយនៃរបៀបរស់នៅអ្នកផង។ ការហាត់ប្រាណត្រូវបានគេបង្ហាញថា មានឥទ្ធិពលវិជ្ជមាននៅពេលនិយាយដល់មុខងាររបស់អាំងស៊ុយលីន និងសុខភាពបេះដូង។ លំហាត់ប្រាណបែបអ៊ែរ៉ូប៊ិក និងហាត់ប្រាណដើម្បីពង្រឹងដល់ភាពរឹងមាំអាចមានប្រយោជន៍ក្នុងការបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម និងជំងឺបេះដូងបាន។
គ្រប់គ្រងជាតិស្ករក្នុងឈាម
ការលើសជាតិស្ករក្នុងឈាមអាចធ្វើឲ្យខូចខាតដល់សរសៃវ៉ែន និងអាក់ទែដែលតភ្ជាប់ពីបេះដូងទៅកន្លែងផ្សេងៗទៀតនៃរាងកាយ ឬក្នុងបេះដូងផ្ទាល់។ រឿងនេះអាចប្រឈមកាន់តែខ្ពស់នឹងការខ្សោយបេះដូង និងជំងឺផ្សេងៗទៀត។ ដូច្នេះហើយ វាពិតជារឿងសំខាន់ដែលត្រូវគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អបើសិនជាអ្នកមានជំងឺឹកនោមផ្អែមគ្រប់ប្រភេទ។ របបអាហារមានជាតិស្ករទាប និងសរសៃខ្ពស់ ការហតា់ប្រាណទៀងទាត់ និងតមជាតិកាបូអ៊ីដ្រាតគឺជាវិធីសាស្រ្តដ៏ល្អក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម។
របបអាហារផ្តល់សុខភាព
យើងច្រើនតែមើលស្រាលសារៈសំខាន់នៃរបបអាហារផ្តល់សុខភាពដើម្បីថែរក្សារាងកាយឲ្យមានសុខភាពល្អ។ របបអាហារផ្តល់សុខភាពមិនមែនមានន័យថាអាហារសម្បូរទៅដោយផ្លែឈើ បន្លែឡើយ តែវាក៏ត្រូវគិតអំពីទំហំចានដែលញ៉ាំ ពេលវេលាញ៉ាំ។ល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកត្រូវតែញ៉ាំអាហារតិចៗនៅចន្លោះពេលនីមួយៗ។ អាហារទាំងនេះគួរតែជាអាហារផ្តល់សុខភាព កុំប្រៃ ប្រេងតិច និងកាបូអ៊ីដ្រាតតិចតួច។
កត្តារបៀបរស់នៅផ្សេងៗ
កត្តារបៀបរស់នៅផ្សេងៗទៀតដែលអាចមានឥទ្ធិពលទៅលើការប្រឈមនឹងជំងឺទឹកនោមផ្អែម ឬបញ្ហាបេះដូងដោយសារតែ ការជក់បារី ញ៉ាំគ្រឿងស្រវឹង ញ៉ាំមិនទៀងទាត់ របៀបរស់នៅបែបស៊ីដេង អ្នកត្រូវតែគ្រប់គ្រងកត្តាទាំងនេះឲ្យបានបើសិនជាកំពុងតែព្យាយាមបន្ថយការប្រឈមនៃជំងឺបេះដូងធ្ងន់ធ្ងរ៕