ការលើសជាតិប៉ូតាស្យូមក្នុងឈាមធ្ងន់ធ្ងរអាចបណ្តាលឲ្យប្រឈមនឹងការស្លាប់ខ្ពស់។ តាមការសិក្សាថ្មីមួយបានរកឃើញថា ការព្យាបាលការលើសជាតិប៉ូតាស្យូមក្នុងឈាមទាន់ពេលវេលាអាចជួយកាត់បន្ថយការប្រឈមនឹងការស្លាប់បានពាក់កណ្តាល។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយ វាគឺជាសំខាន់បំផុតសម្រាប់ដែលអ្នកគួរយល់ដឹងអំពីរឿងនេះ ជាពិសេសអ្នកមានបញ្ហាតម្រងនោម និងទឹកនោមផ្ងែមតែម្តង ដោយសារតែវាប្រឈមខ្ពស់ជាងគេ។ រាងកាយត្រូវការជីវជាតិ រ៉ែ វីតាមីន ប្រូតេអ៊ីន ជាតិសរសៃ ដើម្បីរាងកាយធ្វើការកាន់តែមានប្រសិទ្ធភាព។ ការកង្វះ ឬលើសសុទ្ធតែនាំឲ្យមានបញ្ហាទាំងអស់។
តើអ្វីទៅជាការលើសជាតិប៉ូតាស្យូមក្នុងឈាម?
រាងកាយយើងត្រូវការជាតិប៉ូតាស្យូមដើម្បីផ្តល់សុខភាពដល់សរសៃប្រសាទ សាច់ដុំ ឆ្អឹង ធ្មេញ និងបេះដូង។ ប៉ុន្តែការលើសជាតិរ៉ែនេះច្រើនពេកអាចជារឿងគ្រោះថ្នាក់ ហើយនាំឲ្យមានជំងឺបេះដូងបាន។
អ្វីទៅជាមូលហេតុ និងកត្តាប្រឈមនឹងការលើសជាតិប៉ូតាស្យូមក្នុងឈាមទៅ?
ការលើសជាតិប៉ូតាស្យូមក្នុងឈាមមានមូលហេតុរបស់វាច្រើនណាស់។ ប៉ុន្តែកត្តាដែលធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងការលើសជាតិប៉ូតាស្យូមក្នុងឈាមនោះមានដូចជា៖
- ជំងឺតម្រងនោម
- របបអាហារមានជាតិប៉ូតាស្យូមខ្ពស់
- ជំងឺទឹកនោមផ្អែម។
តើធ្វើដូចម្តេចទើបអាចបង្ការការលើសជាតិប៉ូតាស្យូមក្នុងឈាមបានទៅ?
អាការៈនៃការលើសជាតិប៉ូតាស្យូមក្នុងឈាមបែបនេះមិនបង្ហាញអាការៈឲ្យដឹងឡើយលុះត្រាតែវាឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង។ ទោះបីជាវាមានអាការៈក៏មានលក្ខណៈតិចតួច និងមិនច្បាស់លាស់ដែរ។ អាការៈញឹកញាប់តិចតួចនោះមានដូចជា ខ្សោយសាច់ដុំ ស្ពឹក ចង្អោ ។ល។ ដែលវាអាចកើតឡើងយឺតៗរហូតដល់ច្រើនខែឯណោះ។
ដោយសារតែវាមិនមានអាការៈច្បាស់លាស់ ឬអាចកំណត់រោគវិនិច្ឆ័យបានទាន់ពេលវេលា ដូច្នេះដើម្បីបង្ការ អ្នកត្រូវតែទៅជួបពេទ្យជាទៀងទាត់ និងធ្វើតេស្តជាពិសេសបើសិនជាមានកត្តាប្រឈមមុខហើយ។ បើសិនជាអ្នកញ៉ាំអាហារមានជាតិប៉ូតាស្យូមខ្ពស់ ការផ្លាស់ប្តូររបបអាហារអាចជួយបន្ថយចំនួនប៉ូតាស្យូមក្នុងឈាមបាន ព្រមទាំងបន្ថយការប្រឈមមុខទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែអ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យព្រោះការបន្ថយជាតិប៉ូតាស្យូមក្នុងរបបអាហារច្រើនពេក អាចនាំឲ្យខ្វះវិញ ហើយក៏គ្រោះថ្នាក់ដែរ៕