ជំងឺពុកឆ្អឹងកើតឡើងនៅពេលដែលឆ្អឹងរបស់មនុស្សយើងប្រែក្លាយទៅជាស្តើង និងផុយ ដែលជាហេតុប្រឈមកាន់តែខ្ពស់នឹងការបាក់បែក។ យ៉ាងណាមិញ កត្តាខាងក្រោមនេះត្រូវបានគេចាត់ទុកថាធ្វើឲ្យមនុស្សយើងប្រឈមកាន់តែខ្លាំងនឹងជំងឺពុកឆ្អឹង៖
- ជាស្រ្តីក្រោយរ៉ាំងរដូវ
 - ជាមនុស្សស្បែកស
 - មនុស្សវ័យចំណាស់
 - ជាមនុស្សមានរូបរាងតូច
 - របបអាហារកង្វះជាតិកាលស្យូម
 - ហាត់ប្រាណមិនគ្រប់គ្រាន់៕