ការឈឺសុដន់គឺបែងចែកជាច្រើនប្រភេទដូចជា ៖ ពេលដែលជិតពេញវ័យ ពេលជិតមករដូវ ពេលមានផ្ទៃពោះ ពេលសម្រាលកូនរួច និងពេលរួមភេទរួច សុទ្ធតែអាចមានអាការៈនេះកើតឡើង ដូចនេះតើគួរតែធ្វើដូចម្តេចទើបអាចបំបាត់ភាពឈឺចុកចាប់បាននោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ស្អំទឹកក្តៅ

នៅពេលដែលអ្នកឈឺសុដន់ អ្នកអាចយកទឹកក្តៅមកស្អំបាន ព្រោះវាអាចជួយកាត់បន្ថយអាការៈឈឺចុកចាប់របស់អ្នកបាន ម្យ៉ាងទៀតអ្នកក៏អាចស្អំទឹកកកបានដែរ ប៉ុន្តែពេលដែលអ្នកស្អំ អ្នកក៏ត្រូវស្អំទឹកក្តៅដែរក្រោយពេលដែលប្រើទឹកកករួច ព្រោះក្តៅត្រជាក់អាចបំបាត់អាការៈឈឺចុកចាប់បាន។

កាត់បន្ថយអាហារដែលប្រៃ

នៅមុនពេលដែលអ្នកមករដូវ៧ទៅ១០ថ្ងៃ អ្នកគួរតែចៀសពីអាហារដែលមានជាតិប្រៃខ្ពស់ ព្រោះអាហារដែលប្រៃពេកអាចធ្វើឱ្យសុដន់អ្នករីកធំ ជាហេតុដែលអាចធ្វើឱ្យវាឈឺបាន មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចធ្វើឱ្យអ្នកមានអាការ

ៈហើមទៀតផង។

ពាក់អាវក្នុងដែលល្មមនឹងសុដន់អ្នក

នៅមុនពេលដែលអ្នកចេញក្រៅ អ្នកត្រូវតែពាក់អាវក្នុងដែលល្មមនឹងសុដន់អ្នក ទើបវាមិនសង្កត់ត្រូវវា ដែលអាចធ្វើឱ្យវាឈឺបាន ដូចនេះអាវក្នុងដែលល្មមពិតជាសំខាន់សម្រាប់សុខភាពសុដន់អ្នកជាខ្លាំង។

បរិភោគអាហារដែលមានពពួកវីតាមីន

ប្រសិនជាអ្នកចង់ធ្វើឱ្យសុដន់អ្នកបាត់នូវអាការៈដែលឈឺ អ្នកអាចបរិភោគអាហារដែលមានវីតាមីនឱ្យបានច្រើន ដូចជា ៖ អាហារដែលមានវីតាមីនC និងE នោះវានឹងជួយកាត់បន្ថយមិនឱ្យសុដន់អ្នករីកប៉ោង ដែលបណ្តាលឱ្យឈឺនោះទេ។

មិនបរិភោគអាហារដែលមានកាហ្វេអ៊ីន

បើអ្នកចូលចិត្តផឹកកាហ្វេ អ្នកត្រូវតែឈប់ផឹក ព្រោះបើអ្នកនៅតែផឹក វាអាចធ្វើឱ្យសុដន់អ្នកឈឺបាន មិនត្រឹមតែកាហ្វេ អ្នកក៏ត្រូវតែកាត់បន្ថយពិសារសូកូឡា កូកា តែ ដើម្បីបំបាត់អាការៈឈឺទាំងនោះបាន។

ម៉ាស្សា

នៅមុនពេលមករដូវ(៧ទៅ១០ថ្ងៃ) អ្នកត្រូវតែម៉ាស្សាសុដន់អ្នករាល់ថ្ងៃដើម្បីជួយកាត់បន្ថយអាការៈឈឺចុកចាប់របស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)