តើអ្នកដែលរស់នៅអាមេរិកមានរបៀបមើលថែកូនដូចម្តេច? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបទាំងនោះ ដែលអ្នកអាចយកទៅអនុវត្តតាមបាន។ តើមានរបៀបបែបណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
របៀបធ្វើឱ្យកូនបាត់យំ
នៅពេលដែលកូនយំដោយមិនមែនមកពីឃ្លាន នោម ឈឺ និងងងុយគេង អ្នកមិនត្រូវពរទេ ហើយអ្នកត្រូវតែទុកឱ្យគេយំ ហើយកំណត់ម៉ោង៥នាទី ពេលដែលហួស៥នាទីទើបពរគេឡើង ព្រោះកូនក្មេងខ្លះយំដើម្បីចង់ឱ្យអ្នកពរដើរលេងប៉ុណ្ណោះ។
វិធីធ្វើឱ្យកូនគេងដល់ភ្លឺ
នៅពេលយប់បើកូនមិនទារបៅទឹកដោះគោ អ្នកមិនត្រូវដាស់ឱ្យកូនបៅនោះទេ ព្រោះវាអាចរំខានដល់ដំណេកកូនបាន ដែលមិនអាចធ្វើឱ្យកូនគេងលក់ស្រួលនៅពេលយប់ឡើយ។
សម្លៀកបំពាក់
អ្នកមិនត្រូវស្លៀកពាក់ឱ្យកូនច្រើនជាន់នោះទេ ព្រោះវាអាចរំខានដល់ដំណេកកូន ហើយអាចធ្វើឱ្យកូនមានគ្រោះថ្នាក់ទៀតផង។
មិនប្រើសាប៊ូងូតទឹកឱ្យកូន
នៅពេលដែលអ្នកងូតទឹកឱ្យទារកដែលតូច អ្នកមិនត្រូវប្រើសាប៊ូនោះទេ ព្រោះវាអាចធ្វើឱ្យស្បែកកូនប្រតិកម្មបាន ជាងនេះទៅទៀតអ្នកត្រូវតែងូតទឹកឱ្យកូនរាល់ថ្ងៃដើម្បីកុំឱ្យមានមេរោគលើខ្លួនកូន។
ធ្វើដូចម្តេចទើបកូនអាចបៅអស់ ហើយគេង
មានកូនក្មេងមួយចំនួនតែងតែបៅបានពាក់កណ្តាលហើយគេងជានិច្ច ដូចនេះបើអ្នកចង់ឱ្យគេបៅអស់ អ្នកអាចដោះខោអាវគេចេញ ដោយនៅសល់តែខោទឹកនោម នោះគេនឹងអាចបៅបានអស់ហើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)