នៅពេលដែលអ្នកមានជំងឺទឹកនោមផ្អែម ក្រៅពីព្យាបាលដោយប្រើថ្នាំ អ្នកត្រូវតែប្រយ័ត្នពីអាហាររបស់អ្នក នោះវានឹងអាចការពារមិនឱ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរឡើយ ប៉ុន្តែមានបន្លែម្យ៉ាងដែលអាចជំនួយដល់ជំងឺអ្នកបាន នោះគឺពោតបារាំង ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអត្ថប្រយោជន៍របស់វាចំពោះជំងឺទឹកនោមផ្អែមនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តម្រូវជាតិស្ករក្នុងខ្លួន
នៅក្នុងពោតបារាំងនេះមានសារធាតុដែលអាចស្រូបយកជាតិស្ករពីក្នុងខ្លួនអ្នកបាន ដែលអាចធ្វើឱ្យជំងឺអ្នកមិនសូវមានលក្ខណៈធ្ងន់ធ្ងរទេ។
កាត់បន្ថយអាស៊ីតខ្លាញ់
នៅពេលដែលអ្នកបរិភោគវារួច វានឹងជួយកាត់បន្ថយមិនឱ្យរាងកាយអ្នកស្រូបយកកាឡូរីច្រើននោះទេ នោះអ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងសរសៃឈាមឡើយ។
ជួយបញ្ចេញជាតិពុល
នៅក្នុងនោះមានសារធាតុដែលអាចជួយសារពាង្គកាយអ្នកឱ្យបញ្ចេញជាតិពុលចេញមកក្រៅ ថែមទាំងអាចការពារថ្លើមអ្នកទៀត។
ការពារជំងឺពុកឆ្អឹង
នៅក្នុងពោតនោះមានកាលស្យូមច្រើនជាងទឹកដោះគោដ៏ទៅ២ដង ដូចនេះក្រោយពេលដែលអ្នកបរិភោគវារួច អ្នកនឹងមិនមានបញ្ហាជាមួយឆ្អឹងអ្នកឡើយ។
ការពារភ្នែក
នៅក្នុងពោតបារាំងនេះមានផ្ទុកវីតាមីនAដែលអាចជួយការពារភ្នែកអ្នកឱ្យមើលច្បាស់។
ស្រកទម្ងន់
ក្រោយពេលដែលអ្នកពិសារពោតនេះរួច វានឹងជួយអ្នកឱ្យស្រកទម្ងន់បាន ដោយសារតែនៅក្នុងនោះមានប្រូតេអ៊ីនច្រើន ដូចនេះអ្នកនឹងមានរាងស្អាតជាមិនខានឡើយ។
ប៉ូវឈាម
វានឹងជួយការពារអ្នកមិនឱ្យមានជំងឺខ្វះឈាមឡើយ ដោយសារតែនៅក្នុងនោះមានជាតិដែក។
ទប់ស្កាត់ភាពចាស់
នៅក្នុងនោះមានវីតាមីនCជាច្រើនដែលអាចធ្វើឱ្យស្បែកអ្នកស និងមានទម្ងន់។
បញ្ជាក់ ៖ ចំពោះអ្នកដែលមានក្រពះខ្សោយ ហើយងាយហើមពោះ មិនត្រូវបរិភោគច្រើនឡើយ ហើយអ្នកដែលលាងក្រលៀន ក៏មិនត្រូវពិសារច្រើនដូចគ្នា៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)