រដូវកាលឈប់សម្រាកតែងតែកើតឡើងលឿន។ មិនខ្វល់ថាអ្នកធ្វើអ្វីឡើយ ថ្ងៃឈប់សម្រាកតែងតែជាឱកាសដ៏អស្ចារ្យសម្រាប់ថែរក្សាសុខភាពឲ្យបានល្អទើបជារឿងរីករាយក្នុងជីវិត។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដើម្បីមានសុវត្ថិភាព និងសុខភាពល្អក្នុងរដូវកាលឈប់សម្រាក យកល្អគួរតែមានការអនុវត្តដូចខាងក្រោមនេះ៖
- លាងសម្អាតដៃជាញឹកញាប់ជាមួយសាប៊ូ និងទឹក
- ចូរប្រើម៉ាស ឬគ្របមាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស
- ចូររក្សាភាពស្ងួតនៃរាងកាយ និងស្លៀកពាកកក់ក្តៅ
- ចូររក្សាតុល្យភាពនៃការទទួលខុសត្រូវ និងស្វែងរកជំនួយបើសិណជាចាំបាច់ ហើយត្រូវគេងឲ្យបានគ្រប់គ្រាន់
- ពេលស្រវឹងសូមកំបើកបរ។ ចូរពាក់ខ្សែក្រវ៉ាតជានិច្ចពេលបើកបរ
- ចូរចៀសវាងការជក់បារី។ បើសិនជាអ្នកជក់បារី ត្រូវផ្តាច់វាឥឡូវនេះ
- ចូរមើលការថែទាំកូនឲ្យបានដិតដល់ ជាពិសេសពេលនាំគេចេញទៅលេងខាងក្រៅផ្ទះ
- ចូររៀបចំអាហារឲ្យមានសុវត្ថិភាព(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរញ៉ាំអាហារដែលផ្តល់សុខភាព និងរស់នៅឲ្យមានភាពសកម្ម៕