ជាធម្មតា ការរលាកគល់រោមគឺជាការប្រមូលផ្តុំនៃខ្ទុះដែលច្រើនតែកើតឡើងក្នុងតំបន់ដែលមានសម្ពាធដូចជា ឃ្លៀក មុខ គ្រលាន កំប៉េះគូថ ។ល។ ខណៈពេលដែលវាមិនត្រូវបានណែនាំឲ្យញិច ឬគេស តែវាក៏មានវិធីព្យាបាលដោយខ្លួនឯងមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីបង្កើនល្បឿននៃការជាសះស្បើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ករណីភាគច្រើនការរលាកគល់រោមអាចផ្ទុះបែក ហូរខ្ទុះចេញ និងជាវិញក្នុងរយៈពេលពីរបីថ្ងៃ ឬសប្តាហ៍។
អ្នកគួរតែស្វែងរកជំនួយបើសិនជា ការរលាកគល់រោមនេះកើតឡើងក្នុងតំបន់ណាផ្សេងនៃរាងកាយ ឬមិនឆ្លើយតបនឹងការព្យាបាលដោយខ្លួនឯង ឬកាន់តែឈឺចាប់ខ្លាំង។ សំណាងដែរ ការរលាកគល់រោមភាគច្រើនអាចព្យាបាលជាមួយនឹងការថែទាំនៅផ្ទះល្អៗ និងវិធីព្យាបាលបែបធម្មជាតិដូចខាងក្រោមនេះ៖
ម្សៅរមៀត
ម្សៅរមៀតអាចជាវិធីព្យាបាលដ៏ឆ្លាតវៃមួយសម្រាប់ផ្សះជាលើការរលាកគល់រោម ព្រមទាំងបំបាត់ការបង្ករោគបានលឿនដោយសារតែវាមានសមត្ថភាពប្រឆាំងការរលាក និងបាក់តេរី។ គ្រឿងផ្សំធ្វើម្ហូបមួយនេះត្រូវបានគេប្រើប្រាស់ដើម្បីសម្អាតចរន្តឈាមអស់រយៈពេលយូរយាណាមកហើយ។ អ្នកអាចញ៉ាំម្សៅរមៀតនេះតាមរយៈការលាយវាជាមួយនឹងទឹកដោះគោ ឬប្រើវាធម្មតាដើម្បីព្យាបាល។ បើសិនជាអ្នកជ្រើសរើសការលាប ចូរលាយម្សៅរមៀតជាមួយទឹក ឬខ្ញីស្រស់ដើម្បីក្លាយទៅជាល្បាយមួយ។ ហើយយកវាទៅលាបពីលើគល់រោមដែលរលាកមួយថ្ងៃពីរដង។
ខ្ទឹមសស្រស់
វិធីព្យាបាលការរលាកគល់រោមញឹកញាប់ផ្សេងមួយទៀតនោះគឺថា ខ្ទឹមសផ្ទុកទៅដោយសារធាតុសម្លាប់វីរុស និងបាក់តេរី។ ដើម្បីប្រើប្រាស់ខ្ទឹមសស្រស់ អ្នកអាចប្រើទឹករបស់វាមកលាបពីលើគល់រោមដែលរលាកនោះពិរដងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃបាន។
ប្រេងល្ហុង
ប្រេងល្ហុង ឬហៅថា Castor Oil អាចជាវិធីសាស្រ្តព្យាបាលដ៏អស្ចារ្យមួយសម្រាប់ការរលាកគល់រោម ដោយសារតែសមត្ថភាពប្រឆាំងបាក់តេរី និងការរលាករបស់វា។ អ្នកអាចលាបប្រេងល្ហុងទៅលើគល់រោមដែលរលាកនោះដោយផ្ទាល់យ៉ាងហោចណាស់បីដងក្នុងមួយថ្ងៃ។
ប្រេងដើមតែ
ប្រេងដើមតែអាចជួយព្យាបាលការរលាកគល់រោមនិងការបង្ករោគដោយបាក់តេរីផ្សេងៗទៀតបានដោយសារតែវាមានសមត្ថភាពផ្សះរបួស។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដើម្បីប្រើប្រាស់ប្រេងដើមតែបាន ចូរលាយវាជាមួយនឹងប្រេងអូលីវ ឬប្រេងដូង ហើយប្រើសម្លីមួយជ្រលួកយកមកជូតនៅលើកន្លែងរលាកគល់រោមនោះ ២ ទៅ ៣ដងក្នុងមួយថ្ងៃ៕