អ្នកស្រាវជ្រាវក្នុងតំបន់ Denmark បានរកឃើញថា ភាពធាត់ និងធាត់ជ្រុលមានជាប់ទាក់ទងជាមួយការប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកញឹកញាប់ជាច្រើន ហើយបើយោងទៅតាមអ្នកជំនាញខាងសុខភាពវិញបានឲ្យដឹងថា មនុស្សធាត់ជ្រុលប្រហែលជាមានស្ថានភាពជំងឺមហារីកកាន់តែធ្ងន់ធ្ងរ រួមទាំងគុណភាពនៃជិវិតថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យោងទៅតាមការសិក្សាដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Internal Medicine បានឲ្យដឹងថា ក្នុងចំណោមមនុស្សពេញវ័យ ៣១៣៣២១នាក់ដែឡមានភាពធាត់ជ្រុល និងធាត់ ត្រូវបានកំណត់ឃើញថាមានជំងឺមហារីកប្រមាណ ២០៧០៦នាក់ទៅហើយបើប្រៀបធ្បើជាមួយនឹងអត្រាប្រជាជនទូទៅទាំងអស់ ដែលវាមានតែ ១៨៤៨០ករណីទេដែលកើតមហារីក។ ដ
ភាពធាត់ ឬធាត់ជ្រុលអាចជាដើមហេតុនៃការកើតជំងឺរ៉ាំរ៉ៃ និងមហារីកមួយចំនួន។ ការដែលកើនឡើងជាតិខ្លាញ់លើស អាចបន្ថយមុខងារប្រព័ន្ធភាពស៊ាំ និងមុខងាររបស់អ័រម៉ូន និងកោសិកាដែលជាហេតុនាំឲ្យមានចំនួនកោសិកាខុសធម្មតា និងប្រឈមខ្លាំងនឹងការកើតដុំសាច់មហារីក។
ភាពធាត់ជ្រុលត្រូវបានគេដឹងថាជាកត្តាត្រៀមខ្លួនសម្រាប់ការកើតជំងឺមហារីកអង់ដូម៉ែត្រ ក្រពេញអូវ៉ែ សុដន់ និងក្រពះ ហើយខ្លះទៀតអាចដល់មហារីកតម្រងនោមទៀត។ ការសិក្សាក៏បានរកឃើញថា ការមានជំងឺទឹកនោមផ្អែមប្រភេទទី២ ឬជំងឺទាក់ទងនឹងគ្រឿងស្រវឹងអាចបង្កើនភាពធាត់ ឬធាត់ជ្រុលដែលជាប់ទាក់ទងនឹងការប្រឈមមុខកាន់តែខ្ពស់។
ការប្រឈមកាន់តែខ្ពស់ត្រូវបានគេមើលឃើញលើជំងឺមហារីកជាច្រើននៅពេលគេសិក្សាកាលពីពេលមុនៗដូចជា មហារីកលំពែង និងមហារីកសុដន់ ព្រមទាំងមហារីកឈាម និងសរសៃប្រសាទផងដែរ។ មែនហើយ វាគឺជាការពិតមួយត្រង់ថា ការធាត់ជ្រុលត្រូវបានជាប់ទាក់ទងនឹងការប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកច្រើនប្រភេទ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ វាក៏ត្រូវបានគេអះអាងថា ភាពធាត់ជ្រុលអាចធ្វើឲ្យអាការៈជំងឺមហារីកដែលមានស្រាប់កាន់តែធ្ងន់ធ្ងរទៅៗដែរ រួមទាំងគុណភាពនៃជីវិត៕