ការហាត់ប្រាណទៀងទាត់រួមទាំងការដើរលឿនៗ ត្រូវបានគេរកឃើញថាមានប្រយោជន៍ចំពោះសុខភាពមួយចំនួន។ ការដើរគឺជាឱសថដ៏ល្អបំផុតសម្រាប់មនុស្សយើង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចាប់ពីការជួយសម្រកទម្ងន់ រហូតដល់បន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ មហារីក និងរស់បានយូរ ហើយការដើរអាចផ្តល់ជាប្រយោជន៍ចំពោះសុខភាពធំៗចំពោះមនុស្សគ្រប់វ័យ។ ប៉ុន្តែតើអ្នកមានឆ្ងល់ទេថា គ្រាន់តែដើរលឿនៗរយៈពេល ១៥នាទី មានប្រយោជន៍ល្អអ្វីខ្លះទៅ ជាពិសេសការសម្រកទម្ងន់?
ខណៈពេលដែលមានការសិក្សាជាច្រើនបានបង្ហាញថា ការហាត់ប្រាណតិចតួចតែទៀងទាត់អាចមានប្រយោជន៍ច្រើនដល់សុខភាពមនុស្សគ្រប់វ័យ។ ជាក់ស្តែងគ្រាន់តែធ្វើលំហាត់ប្រាណរាងកាយកម្រិតមធ្យម ត្រឹមតែ ១៥នាទីដូចជា ការដើររយៈពេលខ្លីអាចបង្កើនភាពមានអាយុវែងបានរហូតដល់ ៣ឆ្នាំ និងបន្ថយការប្រឈមនឹងការស្លាប់បាន ១៤ភាគរយ។ នេះគឺជាសកម្មភាពរាងកាយតិចតួចបំផុតដែលអ្នកអាចធ្វើបានដើម្បីបង្កើនសុខភាព។ ការចំណាយពេលខ្លីត្រឹមតែ ១៥នាទី ដើរមួយថ្ងៃបីដង (ក្រោយអាហារពេលព្រឹក ថ្ងៃត្រង់ និងយប់) អាចបន្ថយកម្រិតជាតិស្ករក្នុងឈាមបានច្រើនជាងអ្នកផ្សេងចំណាយពេលដើរ ៤៥ឆ្នាំក្នុងពេលវេលាណាផ្សេងវិញ។
ជាទូទៅ មនុស្សពេញវ័យគួរតែកំណត់គោលដៅយ៉ាងហោចណាស់ ៣០នាទីក្នុងការធ្វើសកម្មភាពរាងកាយកម្រិតមធ្យមជារៀងរាល់ថ្ងៃដើម្បីរក្សាសុខភាពល្អ ឬបង្កើនសុខភាពកាន់តែល្អ ប៉ុន្តែមានមនុស្សច្រើនណាស់មិនអាចធ្វើបាន។ យោងទៅតាម Mayo Clinic បានឲ្យដឹងថា អ្នកត្រូវតែបង្កើនដល់ ៣០០នាទីក្នុងមួយសប្តាហ៍ នៃការហាត់ប្រាណកម្រិតមធ្យមដើម្បីសម្រកទម្ងន់ ឬរក្សាការសម្រកទម្ងន់។ ដើម្បីស្រកទម្ងន់ ក្បួនណែនាំរបបអាហារអាមេរិក ២០១៥-២០២០ បានណែនាំថា មនុស្សភាគច្រើនត្រូវតែកាត់បន្ថយការញ៉ាំកាឡូរី និងបង្កើនសកម្មភាពរាងកាយ។
ការដើររយៈពេល ១៥នាទីនៅតែអាចជួយរំលាយចាតិខ្លាញ់ដែលមិនបានរំលាយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រៀងនេះកាន់តែល្អថែមទៀតបើសិណជាអ្នកញ៉ាំអាហារមានកាឡូរីទាប ព្រោះរាងកាយនៅតែអាចរំលាយជាតិខ្លាញ់ទោះបីជាវាមិនមានកាឡូរីគ្រប់គ្រាន់ក៏ដោយ។ ប៉ុន្តែបើសិនជាអ្នកដើររយៈពេល ១៥នាទីក្នុងមួយថ្ងៃ អ្នកនឹងត្រូវធ្វើ រហូតដល់ ១០៥នាទីក្នុងមួយសប្តាហ៍៕