ការមានផ្ទៃពោះគឺជាបម្រែបម្រួលគ្រប់យ៉ាងទាំង រាងកាយ ផ្លូវចិត្ត អ័រម៉ូន និងចិត្តសាស្រ្ត ដែលកើតឡើងក្នុងរាងកាយ។ បម្រែបម្រួលអ័រម៉ូនអាចបង្កជាអាការៈញឹកញាប់បំផុតដែលជាប់ទាក់ទងនឹងការមានផ្ទៃពោះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ស្រ្តីដែលឆ្លងកាត់ការមានផ្ទៃពោះ ក្នុងរដូវរងាត្រូវតែប្រាកដថា មានការថែទាំសុខភាពបានយ៉ាងល្អ។
អ្វីដែលគួរធ្វើ និងមិនគួរធ្វើ៖
- ការថែរក្សាខ្លួនឯងឲ្យមានសុខភាពល្អនៅពេលមានផ្ទៃពោះអាស្រ័យទៅលើចំនួន និងប្រភេទអាហារដែលអ្នកទទួលទានដែរ។ អ្វីដែលជាមូលដ្ឋានគ្រឹះនោះគឺត្រូវមានរបបអាហារប្រកបដោយតុល្យភាព និងមិនត្រូវញ៉ាំអាហារច្រើនៗពេក។ វាគឺជារឿងល្អមយយដែលត្រូវញ៉ាំបន្លែនិងផ្លែឈើ ៥ប្រភេទខុសៗគ្នាជារៀងរាល់ថ្ងៃចៀសជាងអាហារដែលមានកាឡូរី និងខ្លាញ់ខ្ពស់។ យកល្អគួរតែជ្រើសរើសញ៉ាំផ្លែឈើចៀសជាងញ៉ាំទឹកវា ព្រោះវាអាចនាំឲ្យបាត់បង់ជាតិសរសៃបាន។
- សារៈសំខាន់នៃការញ៉ាំទឹកគ្រប់គ្រាន់ក្នុងរដូវរាងចាំបាច់ណាស់ ហើយស្រ្តីមានផ្ទៃពោះគួរតែញ៉ាំយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ។
- រដូវរងា និងស្រ្តីមានផ្ទៃពោះទំនងជាប្រឈមកាន់តែខ្លាំងនឹងការនោមញឹក។ ដូច្នេះចូរប្រាកដថាអ្នកបានចៀសវាងការដួល និងរអិលក្នុងពេលចូលបន្ទប់ទឹក។
- ចៀសវាងអាហារចៀន ឬឆា និងភេសជ្ជៈទាំងឡាយណាដែលមានជាតិស្ករច្រើន។ ភាពឃ្លានក្នុងរដូវរងាអាចដោះស្រាយបានជាមួយនឹងការញ៉ាំសណ្តែក ឬគ្រាប់ធញ្ញជាតិ។
- ប្រូតេអ៊ីនមានសារៈសំខាន់សម្រាប់ស្រ្តីមានផ្ទៃពោះ ដែលអ្នកអាចរកបានតាមរយៈការញ៉ាំសាច់សុទ្ធ ត្រី ឬបន្លែប្រភេទសណ្តែក។
- តម្រូវការជាតិកាលស្យូមអាចទទួលបានតាមរយៈការញ៉ាំអាហារធ្វើពីទឹកដោះគោ ឬផលិតផលធ្វើពីទឹកដោះគោ ប៉ុន្តែចូរជ្រើសរើសទឹកដោះគោមានជាតិខ្លាញ់ទាបផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ដើម្បីកាត់បន្ថយការប្រឈមនឹងការបង្ករោគដោយសារអាហារ យកល្អគួរតែចៀសវាងការញ៉ាំអាហារឆៅ៕