ស្បូន គឺជាផ្នែកមួយដ៏សំខាន់មួយនៃរាងកាយស្ត្រីខណៈដែលវាជាមូលដ្ឋាននៃប្រព័ន្ធបន្តពូជ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការថែរក្សាសុខភាពស្បូនមិនពិបាកឡើយ! ប៉ុន្តែថាតើគួរធ្វើដូចម្ដេចខ្លះទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយរក្សាសុខភាពស្បូនល្អប្រសើរ ៖
១. ធ្វើលំហាត់ប្រាណ
មិនត្រឹមតែចំពោះស្បូនប៉ុណ្ណោះទេ ការធ្វើលំហាត់ប្រាណគឺជាគន្លឹះដ៏សំខាន់បំផុតមួយសម្រាប់រក្សាសុខភាពរាងកាយទាំងមូលតែម្ដង។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកចាំបាច់ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាអ្វីឡើយត្រឹមតែការដើរធម្មតាជាប្រចាំក៏ប្រសើរហើយ!
២. ហាត់យូហ្កា
នោះក៏ព្រោះតែមួយក្នុងចំណោមអត្ថប្រយោជន៍នៃការហាត់យូហ្កា គឺជួយសម្រួលចរន្តឈាមដែលប្រសើរចំពោះសុខភាពស្បូន។
៣. របបអាហារ
អាហារក៏ចាំបាច់ណាស់ដែរសម្រាប់សុខភាពស្បូន ដូច្នេះកុំភ្លេចរួមបញ្ចូលបន្លែបៃតងនិងផ្លែឈើស្រស់ក្នុងរបបអាហារប្រចាំថ្ងៃ។
៤. ដឹងពីអ្វីគួរចៀសវាង
ការដឹងពីអ្វីគួរចៀសវាង គឺជាគន្លឹះដ៏សំខាន់ដើម្បីអាចរក្សាបាននូវសុខភាពស្បូនល្អប្រសើរ។ មួយក្នុងចំណោមនោះ គឺផលិតប្រើប្រាស់ រួមទាំងអាហារនិងភេសជ្ជៈដែលមានផ្ទុកសារធាតុ xenoestrogen។ សារធាតុនេះអាចកាត់បន្ថយភាពបត់បែននៃស្បូននាំឱ្យស្ដើងហើយខ្សោយទៅៗ។
៥. រួមបញ្ចូលអាស៊ីតខ្លាញ់អូមេហ្កា ៣ ក្នុងរបបអាហារប្រចាំថ្ងៃ
ក្រៅពីបន្លែផ្លែឈើអ្នកក៏គួររួមបញ្ចូលអាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ ដូចជាត្រីសម្បូរខ្លាញ់និងគ្រាប់ធញ្ញជាតិក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។ អាស៊ីតខ្លាញ់អូមេហ្កា ៣ ជួយកាត់បន្ថយសារធាតុ prostaglandin ដែលមិនល្អចំពោះសុខភាពស្បូន៕