ស្បែកដែលលឿងនឹងធ្វើឲ្យនារីបាត់បង់នូវភាពទាក់ទាញ ព្រោះវាមើលទៅស្រអាប់ គ្មានពន្លឺសោះ ដូចនេះតើគួរតែធ្វើដូចម្តេចទៅទើបមានស្បែកដែលសនោះ ហើយមិនលឿង? អ្នកអាចអនុវត្តតាមវីធីមួយចំនួនដែលយើងខ្ញុំប្រាប់អ្នកបាន នោះអ្នកនឹងមានស្បែកដែលភ្លឺជាមិនខាន។ តើគួរតែធ្វើដូចម្តេច? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អាហារពេលព្រឹក
នៅអាហារពេលព្រឹករបស់អ្នក អ្នកត្រូវតែបរិភោគអាហារក្តៅៗដូចជាបបរ ទឹកសណ្តែកក្តៅលាយជាមួយនំបុ័ង ឬបន្លែ និងផ្លែឈើ ព្រោះអាហារទាំងនេះសុទ្ធតែជាអាហារដែលមានសារធាតុចិញ្ចឹមច្រើន ដែលអាចធ្វើឲ្យស្បែកថ្មីងាយដុះឡើងមកបិតស្បែកចាស់ណាស់។
សម្ល
នៅពេលដែលអ្នកមានពេលទំនេរ អ្នកត្រូវតែឧស្សាហ៍ដាំសម្លមកពិសារ ព្រោះសម្លអាចធ្វើឲ្យស្បែកអ្នកស្អាត និងមិនស្ងួតឡើយ ថែមទាំងអាចធ្វើឲ្យភ្លឺទៀតផង ដូចនេះនៅអាហារ៣ពេលរបស់អ្នក អ្នកគួរតែពិសារសម្ល ជាពិសេសសម្លដែលមានបន្លែ និងថ្នាំប៉ូវចិន។
អាហារបន្ទាប់បន្សំ
ក្រៅពីទឹក អ្នកត្រូវតែផឹកទឹកផ្លែឈើស្រស់ ទឹកដោះគោស្រស់ ទឹកដោះគោជូរ ដោយមួយថ្ងៃមួយកែវ ហើយអ្នកត្រូវតែបរិភោគផ្លែប៉ោមឲ្យបានច្រើន ផ្លែសារី ចេក និងផ្លែឈើផ្សេងៗជាដើម ព្រោះវាមានវីតាមីនដែលអាចជួយឲ្យស្បែកអ្នកភ្លឺរលោងជាងមុន។
ទម្លាប់ប្រចាំថ្ងៃ
- បើអ្នអាចចៀសមិនផាត់មុខបាន សូមកុំផាត់ឲ្យសោះ បើត្រូវតែផាត់ អ្នកអាចផាត់ស្រាលៗបាន មិនត្រូវផាត់ក្រាស់ទេ។
- ហើយនៅពេលដែលអ្នកលុបម្សៅលើមុខ អ្នកត្រូវតែលុបឲ្យជ្រះអស់ មិនត្រូវទុកឲ្យនៅជាប់លើមុខអ្នកទេ។
- ក្រោយពេលដែលអ្នកប្រើអ៊ីនធើណេតរួច អ្នកត្រូវតែលុបមុខចេញ ដើម្បីឲ្យពន្លឺទាំងនោះចេញពីមុខរបស់អ្នក។
- អ្នកត្រូវតែកាត់ចោលទម្លាប់អាក្រក់ទាំងអស់ដោយមិនត្រូវជក់បារី មិនថែមម៉ោងការងារ មិនចូលគេងយប់ ហើយត្រូវតែគេងឲ្យគ្រប់ម៉ោងគឺជាកត្តាដែលសំខាន់បំផុត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)