កាលពីម្សិលមិញយើងខ្ញុំបានប្រាប់អ្នកពីមូលហេតុដែលអាចធ្វើឲ្យទារកអាយុមួយខែមិនព្រមគេង ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីដែលអាចធ្វើឲ្យគេគេងម្តង តើគួរតែធ្វើដូចម្តេចទើបគេអាចគេងលក់ស្រួលដោយមិនរករឿងនោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកត្រូវតែបំបៅគេឲ្យឆ្អែត ហើយមិនត្រូវនាំកូនលេងដោយប្រើកម្លាំងខ្លាំងនោះទេ ម្យ៉ាងទៀត អ្នកត្រូវតែឲ្យគេគេងនៅក្នុងរង្វង់ដៃអ្នកមួយរយៈដល់គេគេងបានស្ងប់ ទើបដាក់លើគ្រែ។
- នៅពេលដែលកូនមិនព្រមគេងទោះបីជាបៅឆ្អែតហើយក៏ដោយ អ្នកអាចពរកូនលើដៃ បន្ទាប់មកច្រៀងដោយញរកូនចុះឡើងថ្មមៗ ឬដាក់ក្នុងអន្រឹងក៏បានដែរ នោះកូនអាចនឹងឆាប់គេងលក់ស្រួល។
- អ្នកអាចចាក់ចម្រៀងឲ្យកូនស្តាប់មុនពេលដែលគេចូលគេង ហើយចម្រៀងនោះអ្នកអាចជ្រើសរើសចម្រៀងដែលអ្នកចាក់ឲ្យគេស្តាប់នៅពេលដែលគេនៅក្នុងពោះ ដូចនេះវានឹងធ្វើឲ្យកូនអាចចូលគេងដោយមិនរករឿងអ្នកឡើយ។
- អ្នកអាចប្រើក្បាលដោះជ័រឲ្យគេជញ្ជក់បាន នោះនៅពេលដែលគេជញ្ជក់យូរ គេនឹងអាចគេងលក់ស្រួលហើយ បើអ្នកខ្លាចកូនញៀននឹងក្បាលដោះនោះ អ្នកអាចផ្តាច់នៅពេលដែលកូនមានអាយុ៣ខែបាន។
- អ្នកត្រូវតែយកពួយដណ្តប់ឲ្យកូន មិនត្រូវឲ្យគេរងារទេ ហើយម៉ាស៊ីនត្រជាក់ក៏មិនត្រូវបើកខ្លាំងដែរ ព្រោះវាធ្វើឲ្យកូនត្រជាក់ ហើយពិបាកចូលគេងណាស់ ជាងនេះទៅទៀតអ្នកត្រូវតែឲ្យកូនគេងក្បែរខ្លួនអ្នក ដើម្បីឲ្យគេមានអារម្មណ៍សុវត្ថិភាព នោះគេនឹងគេងលក់ស្រួលជាមិនខាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)