រោគសញ្ញានៃការរលាកសន្លាក់ក្នុងប្រអប់ជើងរួមមាន ការរលាកដែលឈឺចាប់ខ្លាំង និងហើម ហើយវាសុទ្ធសឹងតែធ្វើឲ្យមានការពិបាកក្នុងការដើរបានទាំងអស់។ ចូរទៅជួបគ្រូពេទ្យដើម្បីពិគ្រោះ និងព្យាបាលបើសិនជាអ្នកមានអាការៈរួមផ្សំដូចខាងក្រោមនេះថែមទៀត៖
- ការហើមដែលប៉ះពាល់យ៉ាងហោចណាស់សន្លាក់មួយ
- ការតឹងឈឺ ឬឈឺចាប់ដែលកើតឡើងម្តងហើយម្តងទៀតក្នុងសន្លាក់ណាមួយ
- ក្តៅ ឬក្រហមនៅជុំវិញសន្លាក់
- មិនអាចធ្វើចលនាបានពេញលេញ
- គាំងសន្លាក់នៅពេលព្រឹក
- មានការលូតលាស់អ្វីខុសប្រក្រតី ឡើងកន្ទួលរមាស់លើស្បែក ឬស្បែកមានការប្រែប្រួល៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855