ពេលខ្លះ ទឹកដូងត្រូវបានគេហៅថា ភេសជ្ជៈកីឡាធម្មជាតិ ដោយសារតែវាអាចជួយបង្គ្រប់ជាតិទឹក ស្ករ និងអេឡិចត្រូលីត្របានយ៉ាងលឿន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែក៏មានអ្នកជំងឺទឹកនោមផ្អែមជាច្រើនឆ្ងល់ថា តើការញ៉ាំទឹកដូងក្នុងពេលមានជំងឺទឹកនោមផ្អែមអាចបង្កជាបញ្ហាអ្វីឬអត់។
ទឹកដូងមានរសជាតិផ្ងែមដោយសារតែជាតិស្ករពីធម្មជាតិរបស់វា។ ប៉ុន្តែស្ករនេះមានការប្រែប្រួលទៅតាមចំនួនជាតិស្ករដែលគេប្រើក្នុងរោងចក្រផលិតភេសជ្ជៈមានជាតិទឹកដូង។ ទឹកដូងដែលផ្អែមគឺមានជាតិស្ករច្រើនជាងទឹកដូងគ្មានជាតិផ្អែម។ ទឹកក្រូច Pepsi ២៤០មីលីលីត្រមានជាតិផ្អែម ២៧ក្រាមទៅហើយ។ ដូច្នេះ ទឹកដូងដែលមិនផ្អែមគឺជាជម្រើសល្អជាងភេសជ្ជៈផ្សេងៗទៀតដូចជា ភេសជ្ជៈមានជាតិហ្គាសផ្អែមៗ។ ក្រៅពីនេះ ទឹកដូងគឺជាប្រភពដ៏ឆ្លាតវៃមួយនៃជាតិប៉ូតាស្យូម ម៉ងហ្គាណេស និងវីតាមីន។
មានការស្រាវជ្រាវតិចតួចណាស់ទៅលើទឹកដូង និងឥទ្ធិពលរបស់វាចំពោះជំងឺទឹកនោមផ្អែម។ ប៉ុន្តែតាមការសិក្សាទៅលើសត្វបានបង្ហាញថា វាមានភាពល្អប្រសើរលើការគ្រប់គ្រងជាតិស្ករក្នុងឈាម ដោយប្រើការញ៉ាំទឹកដូង។ តាមការសិក្សាមួយបានឲ្យដឹងថា កណ្តុរដែលត្រូវបានចាក់ថ្នាំជម្រុញឲ្យកើតជំងឺទឹកនោមផ្អែមឈ្មោះថា Alloxan និងឲ្យផឹងទឹកដូងរយៈពេល ៤៥ថ្ងៃ ឃើញថា ជាតិស្ករក្នុងឈាម Hemoglobin A1c (HbA1c) និងសម្ពាធអុកស៊ីតកម្មមានភាពល្អប្រសើរជាងក្រុមសត្វដែលមិនបានស៊ី។
អ្នកស្រាវជ្រាវបានបញ្ជាក់ថា លទ្ធផលទាំងនេះដោយសារតែចំនួនប៉ូតាស្យូម ម៉ាញ៉េស្យូម ម៉ងហ្គាណេស វីតាមីន C និង L-arginine ដែលមានក្នុងទឹកដូង ដែលវាសុទ្ធសឹងតែជួយពង្រឹងដល់ការងាររបស់អាំងស៊ុយលីន។
ជាមួយគ្នានេះដែរ ការសិក្សាជាច្រើនទៅលើទឹកដូងទំ គឺវាមានជាតិខ្លាញ់ច្រើនជាងដូងខ្ចី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ យកល្អគួរតែញ៉ាំពី ២៤០ ទៅ ៤៨០មីលីលីត្រក្នុងមួយថ្ងៃទៅបានហើយ៕